ប្អូន​ស្រី​ដែល​ល្បី​ថា មាន​មុខ​មាត់​ស្រ​ដៀង​លោក​ជំទាវ​ស្រី តូច​ចំណាន​គឺ​ជា…..

បន្ទាប់​ពី​មាន​ការ​បង្ហោះ​នូវ​រូបភាព​នារី​ម្នាក់ តាម​ហ្វេស​ប៊ុក ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ថា មាន​មុខ​មាត់​ស្រដៀង​ទៅ នឹង​ភរិយា​អ្នក​ឧក​ញ៉ា គិត ម៉េង​នោះ គឺ​បាន​ធ្វើ​អ្នក​ខ្លះ​យល់​ថា អា​ច​ជា​គ្រួសារ របស់​លោក​ជំទាវ​ស្រី​តូច ចំណា​ន និង​ខ្លះ​ទៀត​ចង់​ដឹង​ប្រាកដ ថា​រូប​នាង​ជា​អ្នក​ណា​ផង​ដែរ ។

ទាក់​ទង​នឹង​ចម្ងល់​ទាំង​នេះ ក៏​មាន​ហ្វេស​ប៊ុក​ផេក Movie Star Research បាន​ទម្លា​យ​មុខ​មាត់​ពិត​របស់​នារី​ស្រស់​ស្អាតម្នាក់នោះ ថា​នាង​មិន​បាន​ត្រូវ​ជា​អ្វី​ពាក់ព័​ន្ធ​នឹង​លោក​ជំទាវ​ឡើយ តែ​តាម​ពិត​នាង​ក៏​ជា​តារា​មួយ​រូប ដែល​បាន​ជាប់​ជា​កញ្ញា​ឯក​ធម្មជាតិ​ប្រចាំ​ឆ្នាំ ២០​១៧​នេះ​ផង​ដែរ ដោយ​រូប​នាង​មាន​ឈ្មោះ​ថា​ ទេព ម៉ាយ៉ារ៉ែត ។

សព្វ​ថ្ងៃ​កញ្ញា​ឯក​ធម្មជាតិ​រូប​នេះ មាន​អាយុ ២៦ ឆ្នាំ​ហើយ កញ្ញា​បាន​រៀន​ចប់​នៅ​សកល​វិទ្យា​ល័យ​វិចិត្រ​សិល្បៈ និង​បន្ត​ចប់​ថ្នាក់​បរិញ​ប័ត្រ​ផ្នែក​ច្បាប់​រួច​រាល់​ហើយ ។

កញ្ញា​បាន​បញ្ជាក់​ថា តាំង​ពី​ជាប់​ជា​កញ្ញា​ឯក​មក មាន​ផលិត​កម្ម​ជា​ច្រើន​ទាក់​ទង​អោយ​កញ្ញា​ថត​រឿង​ដុំ​និង​រឿង​ភាគ តែ​ត្រូវ​បាន​កញ្ញា​សុំ​ពន្យា​ពេល ដោយ​សារ​កញ្ញា​រវល់​ជា​មួយ​ការងារ​និង​មុខ​ជំនួញ​ផ្ទាល់​ខ្លួន សព្វ​ថ្ងៃ​នេះ​កញ្ញា​ក៏​មាន​តួ​នាទី ជា​នាយក​ទី​ផ្សារ​ទាំង​មូល នៅ​កម្ពុជា​ជា​មួយ​ហ្នឹង​ផលិត​ផល​សុខ​ភាព​និង​សម្រស់​របស់​ក្រុម​ហ៊ុន កំណប់​គ្រួសារ ប៉ុន្តែ​កញ្ញា​និង​ត្រៀម​ទទួល​ថត​ភាព​យន្ត ក៏​ដូច​ជា​ថត​បទ​ចម្រៀង​នៅ​ឆ្នាំ​ក្រោយ​នេះ​ផង​ដែរ ៕