ឆក់​កាបូប​មិន​សម្រេច​រត់​មិន​រួច​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​វាយ​ខ្នោះ

ភ្នំពេញ៖ ជន​សង្ស័យ​៤​នាក់​បាន​ជិះ​ម៉ូតូ​ពី​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ប្តី​ប្រពន្ធ​ពី​នាក់ មិន​បាន​សម្រេច​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ស្រេក​ថា ចោរៗ​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​សន្តិ​សុខយាម​នៅ​បូរី​ចាប់​បាន​ម្នាក់​និង​ម៉ូតូ​មួយ​គ្រឿ​ង​និង​បក្ស​ពួក​បី​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿ​ង​ទៀ​ត​គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុ​ការ​បង្ក​ឲ្យ​មាន​ភ្ញាក់​ផ្អើល​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧-​៣០​នាទី​យប់​ថ្ងៃ​ទី​៥​ខែ​តុលា​ឆ្នាំ​២០​១៧​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៥៧មុខ រតនៈ​ម៉ាត​ក្នុង​សង្កាត់​ទឹក​ល្អក់​៣ ​ខណ្ឌ​ទួល​គោគ ។

ជន​សង្ស័យ​មាន​ឈ្មោះ ហេង មករា ភេទប្រុស អាយុ ១៨ មុខ​របរ​ធ្វើការ​ជា​បុគ្គលិក​ទឹក​បរិសុទ្ធ ស្នាក់​នៅ​ក្រោយ​សាលា​ជា​សុីម​សាមគ្គី​ក្នុង​សង្កា​​ត់​បឹង​សាឡាង ខណ្ឌ​ទួល​គោគ ហើយ​ជន​សង្ស័យ​បាន​សារ​ភាព​រូប​គាត់​ទើប​និង​ចេញ​ជា​លើក​ទី​មួយ​ដើម្បី​បាន​លុយ​ទៅ​ព្យាបាល​ម្តាយ​ឈឺ​នៅ​ផ្ទះ ។

ជន​រងគ្រោះ​ទី​១​ប្តី​មាន​ឈ្មោះ ម៉ាង នូ ភេទ​ប្រុ​ស អាយុ​២៣ មុខ​របរ​បុគ្គលិក​ហាង​នំ​ខេក​មួយ​កន្លែង ស្នាក់​ម្តុំ​ផ្សារ​អូ​ឬស្សី​ ខណ្ឌ​៧​មករា ។ ជន​រង​គ្រោះ​ទី​២​ប្រពន្ធ​មាន​ឈោះ សឹម ស្រី​នាង ភេទ​ស្រី​អាយុ​២៥​ឆ្នាំ មុខរបរ​បំបើ​ការ​នៅ​ខារា​អូខេ មេ​ការ​វើល នៅ​ម្តុំ​ផ្លូវ​២៧១ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជយ័ ស្នាក់​ម្តុំ​ផ្សារ​សំណង់​(12)​សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួល​គោគ ។

តាមការៀបរាប់រពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនមុនកើតហេតុរូបគាត់ទាំងពីនាក់បានជិះម៉ូតូនមួយគ្រឿងម៉ាកស្មាក់វ៉េវ៉ូពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1AM-3413បានជិះចេញពីផ្ទះនៅម្តុំផ្សារអូឬស្សីគោលបំណងមកលេងផ្ទះម៉ែក្មេកនៅម្តុំផ្សារសំណង់12បានជិះពីកើតមកលិចលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវ២៥៧បានលេចមុខជនសង្ស័យ៤នាក់ជិះជិះម៉ូតូពីគ្រឿងមួយគ្រឿងម៉ាកនីកពណ៏ផ្កាឈូកលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GD-9707ជិះគ្នាពីនាក់និងមួយគ្រឿងទៀតម៉ាមឌ្រីមសង់ជិះគ្នាពីនាក់ដែលមិនចាំស្លាកលេខបានជិះមកពីក្រោយបានធ្វើសកម្មភាពឆក់កាបូបដែលរូបគាត់ដាក់នៅខាងមុខមិនបានសម្រេចត្រូវបានឃើញទាន់បានស្រែកថាចោរៗត្រូវបានប្រពលរដ្ឋរស់នៅម្តុំកើតហេតខាងលើនិងសន្តិសុខយាមនៅនិងបូរីបានទាញបារាស់រុញដាក់ពីមុខធ្វើឲ្យជនសង្សយ័ធ្វើជនសង្ស័យពីនាកក្នុងចំណោមបួននាក់បានជិះទៅបុកបារាស់បណ្តាលឲ្យដួលភ្លាមៗនោះត្រូវប្រជាពលរដ្ឋចាប់បានម្នាក់និងដកហូតបានម៉ូតូមួយគ្រឿងប្រគល់ ជូនសមត្ថកិច្ចផងដែរ ចំណែក​បក្ស​ពួក​បី​នាក់​ទៀត​បាន​ឡើង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​គេច​ខ្លួន​បាត់​ស្រ​មោល ។

ក្រោយមក ជន​សង្ស័យ​និង​វត្ថុតាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​សង្កាត់​ទឹក​ល្អក់​៣​និង​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ទួល​គោគ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ចាត់​ការ​តាម​និតិ​វិធី​ច្បាប់ ៕