ឆក់​​ទាំង​​ព្រឹក​​ឆក់​​ទាំង​​ថ្ងៃ​​ក្នុង​​មូល​​ដ្ឋាន​​ខណ្ឌ​ចំការ​​មន

ភ្នំពេញ:ជន​​សង្ស័យ​២​នាក់​ដែល​ជា សិស្ស​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សមត្ថកិច្ច​ខណ្ឌ​ចំការ​មន ឃាត់​ខ្លួន ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២​០១៧ នៅ ខាងក្រោយ អនុវិទ្យាល័យ​បឹង​កេង​កង នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន រាជធា​នី​ភ្នំពេញ។

ជនសង្ស័យទី០១ ឈ្មោះ ជ័រ វណ្ណរ៉ា ( អ្នកឆក់ ) ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស វិទ្យា​ល័យ​ផ្សារ​ដើម​ថ្កូវ ស្នាក់​នៅ​ផ្ទះ​លេខ​៩៤ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ជនសង្ស័យទី០២ ឈ្មោះ ឈិន ចន្ទ័មករា ភេទ​ប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧A ផ្លូ​វ​លំ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។

បើ​តាម​ប្រភពព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ជន​សង្ស័យ​០​២​នាក់​ខាង​លើ​នេះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុង​ដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ​១GK-​៧១​៥៣ ធ្វើ​ដំណើ​តាម​បណ្ដោ​យ​ផ្លូវ​លេខ​៧១ លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់​តែ​ជន​សង្ស័យ​ខាង​លើ បាន​ធ្វើ​សកម្ម​ភាព​ឆក់​ទូរសព្ទ័​មួយ​គ្រឿង​ម៉ាក សុីន​តិច បាន​សម្រេច ពី​ជន​រងគ្រោះ​កំពុងជិះ​ម៉ូតូ​ម្នាក់​ឯង បាន​សម្រេចតែជាអកុសល កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ចំការ​មន កំពុង​ល្បាត ក៏ប្រទះ​ឃើញ​ជន​សង្ស័យ​ទាំង​ពី​អ្នក​បាន​ធ្វើ​សកម្មភាព​ឆក់ ក៏​បាន​ដេញ​រហូត​មក​ដល់​ទួល​ទំពូង ទើប​ជន​សង្ស័យ​ទាំង​០២​នាក់​បាន​ផ្ទួល​ម៉ូតូ​ចោល​ឃាត់​ខ្លួន​បាន​ទាំង​ពី​អ្នក​តែ​ម្តង ។

បច្ចុប្បន្ន​ជន​សង្ស័យ​រួច​និង ម៉ូតូ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច នាំ​មក​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ៕