ចេញពី​ផឹក​សុី​នៅ​ក្លឹប​ដេញ​វាយ​គ្នា​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដេញ​ចាប់​ឃាត់​ខ្លួន​យក​មក​សួរ​នាំ

ភ្នំពេញ៖ យុវជន​៣នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិ​ច្ចល្បាត​ខណ្ឌ​ចំការ​មន ដេញ​តាម​ចាប់​ឃាត់​ខ្លួន​បាន​ក្រោយ​ពី​ពួក​គេ​ចេញ​ពី​ផឹក​សុី​នៅ​ក្នុង​ក្លឹប​ហើយ បង្ក​ហឹង្សា​ដេញ​វាយ​គ្នា​តាម​ផ្លូវ​យ៉ាង​អាណា​ធិប​តេយ្យ ហេតុ​ការ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២​និង​០០​នាទី រំលង​អាធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២​ខែ​តុលា​ឆ្នាំ​២០១៧ នៅ​ក្បែ
រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ។

យុវ​ជន​ទាំង​៣​នាក់​នោះ​ទី​១៖ មាន​ឈ្មោះ ឈឿ​ន រ៉េត​ដា​រ៉ូ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខ​របរ​ទិញ​អេត​ចាយស្នាក់​នៅ​សង្កាត់បឹង​កក់​១ ខណ្ឌ​ទួល​គោកនិង​ទី​២ សេង​ចាន់ ពិសី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខ​របរ រើស​អេត​ចាយ ស្នាក់​មិន​នៅ​មិន​ពិត​ប្រាកដ ទី៣៖ គឹម ឌួ អាយុ១៧ឆ្នាំ មុខ​របរ រើស​អេត​ចាយ ស្នាក់​នៅ មិន​ពិត​ប្រាក​ដ ។

សមត្ថកិច្ច​បាន​អោយ​ដឹង​ថា​នៅ​វេលា​កើត​ហេតុ​ខណៈ​ដែល កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ល្បាត​ក៏​បាន​ប្រទះ​ឃើញ​យុវ​ជន​២​ក្រុម​ជិះ​ម៉ូតូ​៣ ទៅ ៤​គ្រឿង​ដេញ​វាយ​គ្នា​តាម​ដង​ផ្លូវ​ពេល​ឃើញ ដូច្នេះ​កម្លាំង​សមត្ថកិច្ច​បាន​ដេញ​តាម ចាប់​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​ប៊ិច ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-3335 ជិះ​គ្នា​៣​នាក់ ខណៈ​ពួក​គេ​ព្យាយាម​ជិះ​គេច​ពី​សមត្ថកិ​ច្ចហើយ​បាន​មក​ដួល​ត្រង់​ចំណុច​ផ្លូវ​៤៧៨​កែង និង​ផ្លូវ​១៣៥ សង្កាត់​ទួល​ទំពួង១ ក៏ត្រូវ​សមត្ថ​កិច្ច​​ចាប់​បាន​តែ​ម្ដង ។

ចំណែក​យុវ​ជន​ទាំង​៣​នាក់​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ពួក​ខ្លួន​មាន​គ្នា​៣​នាក់​បាន​មក​ចូល​ផឹក​សុី​និង​រាំ​លេង សប្បាយ​នៅ​ក្នុង​ក្លឹប ផ្លូ​ឡាញ រួច​ដល់​ពេល​ពួក​គេ​ចេញ​ស្រាប់​តែជិះ​ម៉ូតូ​មក​ដល់​ជិត​រង្វង់​មូល​ផ្សារ​ដើម​ក៏​លិច​មុខ​យុវជន ១ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង​មក​រក​រឿង​រួច​បាន​បង្ក​ជម្លោះ ទាំង​ពួក​គេ​មិន​ដែល​ស្គាល់​គ្នា​ផង ភ្លាមៗ​នោះ​ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​ចាប់​បាន​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​យុវ​ជន​ទាំង​៣​នាក់​ព្រម​ទាំង​ម៉ូតូ​ត្រូវ បាន​កម្លាំង​សមត្ថកិច្ច​នាំ​យក​មក​ធ្វើ​ការ​សាក​សួរ​នៅ​អធិការ​ខណ្ឌ​ចំការមន ៕