បុរស​ម្នាក់​ត្រូវ​ទឹក​ហូ​អូស​ចូល​ក្នុង​លូ ឈ្លក់​ទឹក​ស្លាប់​

កោះកុងៈ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​ដោយ​សារ​តែ ឈ្លក់​ទឹក​ដាច់​ខ្យល់​ស្លាប់​ក្នុង​លូ ព្រោះ​ទឹក​ហូ​កួច​នាំ​ចូល​ហេតុ​ការណ៍​ដ៏​កម្រ​នេះ​កើត​ឡើង នៅ​ភូមិ​ឈើ​នាង ឃុំ​ជ្រោយ​ស្វាយ ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ កញ្ញាឆ្នាំ២០១៧ មន្ត្រី​​មូល​​ដ្ឋាន​​បាន​​ប្រាប់​​ថា បុរស​ម្នាក់​ដែល លង់​ទឹក​ស្លាប់​ឈ្មោះ ទឹម ឃឹម ប្រុស អាយុ ៤៣ ឆ្នាំ មាន ទី​លំ​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ។
មូល​ហេតុ​សង្ស័យ​ស្រវឹង ចុះ​ងូត​ទឹក​ហើយ​ហូ​រចូល​លូ​ក៏​បាន​ស្លាប់​តែ​ម្តង​ពេល​នេះ​សាក​សព​ត្រូវ​បាន​បង​ប្អូន​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។