ស្ដ្រី​ម្នាក់​អង្គុយ​ស្លាប់​នៅ​ក្នុង​ផ្ទះ​បង្ក​ការ​ភ្ញាក់​ផ្អើល

ភ្នំពេញ៖​ ស្ត្រី​ម្នាក់​ដែល​តែង​តែ​ផឹក​ស្រា​ស្រវឹង​ជា​ប្រចាំ​ត្រូវ​បាន​ដេក​ស្លាប់​ក្នុង​ផ្ទះ​ដោយ​សង្ស័​យ​ខ្យល់​គ​ បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០១៧​ នៅ​ផ្ទះ​លេខ​១០០​ផ្លូវ​លេខ​១៩​ ភូមិ​ត្រពាំង​ថ្លឹង​សង្កា​​ត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រងគ្រោះ​ឈ្មោះ​អូម ​ចាន់ធីតា ភេទ​ស្រី​អាយុ​៣៥​​ឆ្នាំ​ ជា​ស្ត្រី​មេ​ម៉ាយ​ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ។

​តាម​សាក្សី​បាន​អោយ​ដឹង​ថា​ ជា​រៀង​រាល់​ថ្ងៃ​ជន​រងគ្រោះ​តែង​តែ​ផឹក​ស្រា​ជា​ប្រចាំ​ នៅ​ល្ងា​ច​ថ្ងៃ​ទី​២៩​ខែ​ឆ្នាំ​ដដែល​ជន​រងគ្រោះ​បាន​ផឹក​ស្រា​ស្រវឹង​ហើយ​បាន​ទៅ​សម្រាក​នៅ​ក្នុង​ផ្ទះ​ចំណែ​ក​ប្អូន​របស់​គាត់​បាន​ឡើង​ទៅ​សម្រាក​នៅ​ជាន់​ទី​១​លុះ​ព្រឹក​ឡើង​ក៏​ឃើញ​ជន​រងគ្រោះ​ដេក​អង្គុយ​អោន​ផ្ទុប​មុខ​ហើយ​ក៏​មិន​ចាំ​អារម្មណ៍​ដែរ​រហូត​មក​ដល់​វេលា​ម៉ោង​១០​ស្ត្រី​ជា​ប្អូន​ថ្លៃ​ក៏​បាន​ទៅ​ដាស់​ស្រាប់​តែ​ជន​រងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ទើប​រាយការណ៍​ទៅ​អាជ្ញាធរ​និង​សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​ជាក់​ស្តែង ។

សូម​បញ្ជាក់​ថា ជន​រងគ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​រយះ​ពេល​២​ឆ្នាំ​មក​ហើយ​ និង​តែង​តែ​ផឹក​ស្រា​ជា​ប្រចាំ​ផង​ដែរ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ជន​រងគ្រោះ​ស្លាប់​ដោយ​សារ​ខ្យល់​គ។ ក្រោយ​ពេល​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕