សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា នឹង​បន្ត​កាន់​អំណាច​ពីរ​អាណត្តិ​ទៀត

រាជធានី​ភ្នំពេញ៖ ថ្លែង​ចេញពី​វិមាន​សន្តិភាព​នា​ប៉ុន្មាន​នាទី​មុន​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត​ថា​លោក​នឹង​បន្ត​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​យ៉ាងតិច​ពីរ​អាណត្តិ​ទៀត ។

នៅ​ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧​នេះ សម្ដេច​តេជោ​ប្រមុខ​រាជរដ្ឋាភិបាល​ក៍​បាន​ប្រកាស​ជា​ថ្មី​ថា​មិន​ឲ្យ​អ្នក​ណា​បំផ្លាញ​សន្តិភាព និង​មិន​ឲ្យ​មាន​បដិវត្តន៍​កើតឡើង​នៅ​កម្ពុជា​ជា​ដាច់ខាត៕