សូម​ចូល​រួម​រំលែក​ទុក្ខ​ផង! បង​ប្រុស​បង្កើត​សម្តេច​ម៉ែ​ទទួល​មរណភាព​ហើយ

លោក អ៊ុំ ម៉ា​ន្នូ​រី​ន សមាជិក​​ព្រឹទ្ធសភា និង​​ជា​បង​ប្រុស​​បង្កើត (​ឪពុក​​ទីទៃ​) របស់​​ព្រះ​​មហាក្សត្រី​នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​​សេ​រី​ភាព សេចក្តី​​ថ្លៃថ្នូរ​​និង​​សុភមង្គល បាន​ទទួល​មរណភាព​​ក្នុង​អាយុ​​៩៣​ឆ្នាំ កាល​ពី​វេលា​​ម៉ោង​​៨ និង​៤៥​​នាទី ព្រឹក​​ថ្ងៃ​ទី​​២៨ ខែកញ្ញា ឆ្នាំ​​២០១៧ ដោយ​​ជរាពាធ ។

បើ​តាម​សេចក្តីជូនដំណឹង​របស់​ព្រឹទ្ធសភា​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សព លោក អ៊ុំ ម៉ា​ន្នូ​រី​ន តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​បទុម​វ​តី្ត ហើយ​ពិធី​ដង្ហែ​ឆ្ពោះទៅ​កាន់​ឈាបនដ្ឋាន នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​0១ ខែតុលា ឆ្នាំ​២០១៧ ៕