រថយន្ដ​ដឹកប្រេង​របស់ក្រុមហ៊ុន សូគីម៉ិច ឆេះ​យ៉ាង​សន្ធោ​សន្ធៅ

ព្រះសីហុន៖ រថយន្ត​ដឹក​ប្រេង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​មួយ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០​១៧​វេលា​ម៉ោង​៥​និង​៣០​នាទី ព្រឹក​លើ​ផ្លូវ​ជាតិ​លេខ​៤ចន្លោះ​គីឡូ​ម៉ែត្រ ២០៣-២០៤ ស្ថិត​នៅ​ក្នុង​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ។ បង្ក​ដោយ​ខ្លួន​ឯង​រថយន្ត​ដឹក​ប្រេង​គ្រឿងម៉ាក​HYUNDAI ពណ៌​ទឹក​ប្រាក់​ក្រហម​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3C-6714 ជា​កម្ម​សិទ្ធ របស់​ក្រុម​ហ៊ុន សូគីម៉ិច មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហនុ ឆ្ពោះ​ទៅ​ភ្នំពេញ​លុះ​ដល់​ចំណុច​ខាង​លើ​រថយន្ត​ក៏​បាន​ផ្ទុះ​កង់​ខាង​ក្រោយ​បណ្ដាល​ឲ្យ​ខ្ទាត​ផ្កា​ភ្លើង​ឆេះ​រថយន្ត​តែ​ម្ដង ។

ក្នុងករណី​គ្រោះ​​ថ្នាក់​​នេះ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ទេ។ រីឯ​រថយន្ត​ឆេះ​ខូច​ខាត សមត្ថកិច្ច​ជំនាញ និង​ភាគី​ក្រុម​ហ៊ុន​កំពុង​ស្ទូច​យក​ចេញ​ពី​កន្លែង​កើត​ហេតុ ៕