ពូ​វិកល​ចរឹក​កាប់​ចិញ្រ្ចាំ​ក្មួយ​បង្កើត​​ខ្លួន អាយុ​៣​ឆ្នាំ​ស្លាប់​ភ្លាម​ៗ

ខេត្តកំពង់ចាម៖ បុរស​ម្នាក់​បាន​យក​ពូ​ថៅ​កាប់​ចិញ្ច្រាំ​ក្មួយ​បង្កើត​របស់​ខ្លួន ដែល​មាន​អាយុ​៣​ឆ្នាំ​បណ្ដាល​ឲ្យ​សម្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើត​ហេតុ។ ហេតុ​ការណ៍​ដ៏​សាហាវ​នេះ កើត​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ភូមិ​ប្រខ្នោ ឃុំ​ស្រម៉ ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់​ចាម ។

ជន​បង្ក​ឈ្មោះ ហួន សារុំ អាយុ​៣៧​ឆ្នាំ ដោយ​ក្មួយ​ប្រុស​បង្កើត​ដែល​ជន​រង​គ្រោះ​ឈ្មោះ ហ៊ឹម សារ័ត្ន អាយុ​៣​ឆ្នាំ ។

បើ​តាម​លោក​ស្នងការរង ជន​សង្ស័យ​ជា​មនុស្ស​វិក​ល​ចរឹក​ដែល​ក្រុម​គ្រួសារ បាន​ដាក់​ច្រវ៉ាក់​ក្នុង​រោង​ក្រោយ​ផ្ទះ ហើយ​នៅ​ថ្ងៃ​កើត​ហេតុ​នេះ បាន​របូត​ច្រវ៉ាក់ រួច​ក៏​បាន​ធ្វើ​សកម្ម​ភាព​យក​ពូ​ថៅ​កាប់​ចិញ្ច្រាំ​លើ​ជន​រងគ្រោះ​តែ​ម្ដង បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌ ។

ក្រោយ​កើត​ហេតុ​ភ្លាម​កម្លាំង​នគរបាល​មូល​ដ្ឋាន បាន​ចុះ​ទៅ​ទី​តាំង​កើត​ហេតុ និង​ចាប់​បាន​ជន​សង្ស័យ​ភ្លាម​ៗ​ផង​ដែរ ដែល​បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​ដើម្បី​ចាត់​ការ​បន្ដ ៕