បន្លំ​ខ្លួន​ជា​ប៉ូលីស​ព្រហ្ម​ទណ្ឌ​តាម​ចាប់​ចោរ តាម​ពិត​ក្រុម​បក្ស​គ្នា​សោះ

ភ្នំពេញ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥​ខែ​កញ្ញា ឆ្នាំ​២០​១៧​ មាន​ការ​ភ្ញាក់​ផ្អើល បន្ទាប់​ពី​មាន​បុរស​២​នាក់​អះ​អាង​ថា​ជា សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ តាម​ចាប់​ជន​សង្ស័យ​ក្នុង​ករណី​វាយ​ប្លន់​យក​ម៉ូតូ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ កាល​ពីយប់​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ហើយ​តាម​ចាប់​បាន​ជន​សង្ស័យ​ម្នាក់នៅ​ក្នុង​ម្តុំ​ផ្ទះ​ឡ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កាល​ពី​រសៀល​ថ្ងៃ​​ទី​២៥​ខែ​កញ្ញា​ផ្អើល​ប្រជា​ពល​រដ្ឋ សមត្ថ​កិច្ច​មូល​ដ្ឋាន ខំ​សរសើរ ស្នាដៃ នគរបាល​ក្រសួង​តែ​ធាតុ​ពិត​ជា​រឿង​ពាល​សុី​ពាល​ទៅ​វិញ​សុទ្ធ​តែ​ក្រុម​ចោរ​ទាំង​អស់​មក​សម្តែង​ល្ខោន​ដើរ​តួរ​ធ្វើ​ជា​ប៉ូលីស​ហើយ​ជន​សង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ ស្គាល់​មុខ​សញ្ញា ស្គាល់​មុខ​ជន​សង្ស័យ តាម​បង្ក្រាប​ចាប់​ខ្លួន​បាន​ទាំង​៣​នាក់​កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ២០១៧ នៅ​ក្នុង​ភូមិ​សាស្រ្ត​ខណ្ឌ​ដូន​ពេញ ហើយ​​ត្រូវ​បាន​បញ្ជូន​មក​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​វិញ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​នេះ ដើម្បី​សាក​សួរ​និង​កសាង​សំណុំ​រឿង ចាត់​ការ​ក្រុម​ជន​សង្ស័យ​សម្តែង​ល្ងោន​ខាង​លើ ។

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ទុំ សំណា​ង ភេទប្រុសអាយុ២៦ឆ្នាំមុខរបរ កម្មករសំណ​ង់ស្នាក់នៅសង្កាត់ស្ទឹងមានជ័យដើរតួរធ្វើជាជនសង្ស័យកាប់វាយប្លន់យកម៉ូតូចាប់ខ្លួនបាននៅម្តុំផ្ទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។ ទី២ ជនសង្ស័យឈ្មោះ សុខ រតនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ដើរតួរជា​មន្រ្តីនគរបាលក្រសួងមហាផ្ទៃ ហើយដើរតួ​ធ្វើជាជនរងគ្រោះ ស្នាក់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។ ទី៣ ជនសង្ស័យឈ្មោះ នៅ នឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិន​ពិតប្រាកដស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើរតួរធ្វើជាមន្រ្តីនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

គួររំលឹកផងដែរថាកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៥ខែកញ្ញាផ្ទើលប្រជាពលរដ្ឋ សមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ បន្ទាប់ពីថាមាន កម្លាំងនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមបង្ក្រាបចាប់ ជនសង្ស័យមានម្នាក់ ជា​មុខសញ្ញាកាប់វាយប្លន់យកម៉ូតូកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយឃើញមនុស្ស២នាក់ ស្លៀកពាក់ជាសុីវិលតែអះអាងថាខ្លួនជាមន្រ្តីនគរបាល ចាប់ជនសង្ស័យម្នាក់ឈ្មោះ ទុំ សំណាងបានហើយដឹកតាមម៉ូតូយកទៅចូលប៉ុស្តិ៍ស្ទឹងមានជ័យ សាកសួរបឋម រួចបន្ត ដឹកចេញទៅអះអាងថានាំខ្លួនទៅការិយាល័យជំនាញក្រសួងមហាផ្ទៃហើយក៏ចាកចញទៅបាត់ ធ្វើឲ្យប្រជាពលរដ្ឋ ឃើញហេតុការណ៍ ទាំងប៉ូលីសផងខំសរសើរស្នាដៃប៉ូលីសក្រសួង ស្វះស្វែងតាមបង្ក្រាបចាប់ជនសង្ស័យបាន ។ ក៏ប៉ុន្តែផ្ទុយទៅវិញស្រាប់តែនៅវេលាម៉ោង៧យប់ថ្ងៃទី២៥ខែកញ្ញាលេចឮពត៌មានរឿងរ៉ាវខាងលើមិនពិតឡើយជាឆាកល្ងោនពាលសុីពាលទៅវិញទេបន្ទាប់ពីជនសង្ស័យក្រោយសម្តែងឈុតឆាករួចត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញស្គាល់មុខសញ្ញាខាងលើច្បាស់តាមបង្ក្រាបចាប់ខ្លួនបានហើយនៅព្រឹកថ្ងៃទី២៦ខែកញ្ញា នេះជនសង្ស័យទាំង៣នាក់ត្រូវបាននាំមកសកសួរនិងកសាងសំណុំរឿងនៅប៉ុស្តិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យវិញ ។

ក្រោយ​ពី​ពិនិត្យ រក​ឯក​សារ​អត្ត​សញ្ញាណ​ប័ណ កាត​ការងារ​ទើប​ដឹង​ថា​ជន​សង្ស័យ​ទាំង​៣​នាក់ ជា​មនុស្ស​ក្នុង​ក្រុម​តែ​មួយ​ពាល​សុី​ពាល​ទៅ​វិញ​ទេ សមត្ថកិច្ច​ឃាត់​ខ្លួន​និង​កសាង​សំណុំ​រឿង​ចាត់​ការ​ទៅ​តាម​នីតិ​វិធី ៕