សារ​រំជួល​ចិត្ត​ពី​ប្អូន​ស្រី​ម្នាក់ ដែល​សង្សារ​ប្អូន បាន​លា​ចាក​លោក​ទៅ

យោង​តាម​គណនី​ហ្វេស​ប៊ុក ប្អូន​ស្រី​ម្នាក់ ឈ្មោះ Kāā Kāā បាន​បង្ហោះ​សារ រៀប​រាប់​ពី​ប្រវត្តិ​ស្នេហា របស់​ខ្លួន​ជា​មួយ​និង​សង្សារ ដែល​បាន​លា​ចាក​លោក​នេះ​ទៅ អម​ដោយ​ភាព​ទុក្ខ​សោក សល់​ត្រឹម​តែ​រូប​ថត និង​ពាក្យ​សន្យា ។ ក្នុង​នោះ​ដែរ ប្អូន​ស្រី​ខាង​លើ​បាន សរសេរ​ដែល​មាន​ខ្លឹម​សារ​ទាំង​ស្រុង​ថា៖ ស្នាម​ញញឹម ភាព​សប្បាយ​រីក​រាយ កាយ​វិការ​គួរ​ឲ្យ​ស្រលាញ់ ភាព​រឹង​រូស អាកប្ប​កិរិយា​ធ្វើ​ឲ្យ​គេ​ស្រលាញ់ ធ្វើ​ឲ្យ​គេ​សប្បាយ ពេល​នេះ​វា​ទៅ​ណា?? ការ​​ស្រលាញ់​ពួក​យើង​មាន​រយះ​ពេល​ខ្លី​មែន​តែ​បង​បាន​បន្សល់​ទុក​នូវ​អនុស្សាវរី​ជា​​ច្រើន​ជា​មួយ​អូន ញុាំ​បាយ​ជា​មួយ​គ្នា ដើរ​លេង និយាយ​ជា​មួយ​គ្នា ជេ​គ្នា វ៉ៃ​គ្នា ធាក់​គ្នា ??អូន​ចាំ​បាន​ថា ពេល​ជួប​គ្នា​ដំបូង​បង​លួច​ស្លាញ់​អូន​២​ខែ តាំង​ពី​ថ្ងៃ​ដែល​អូន​ទៅ​កំពត​លើក​ដំបូង ហើយ​មិន​យូរ​ប៉ុន្មាន​បង​ក៏​ស្គាល់​Fb អូន

ហើយ​បង​ឆាត​មក​អូន​យាយ​សួរ​នាំ​ច្រើន​ហា៎ ហើយ​ពួក​យើង​ក៏​ស្គាល់​គ្នា​បាន​២​ខែ​មុន​នឹង​ធ្វើ​សង្សា​គ្នា មាន​ពេល​មួយ​ទៀត​អូន​បាន​ទៅ​កំពត” បូកគោ” ពេល​នឹង​អូន​បាន​ទៅ​ជា​មួយ​ក្រុម​ម៉ូតូ ហើយ​មុន​ថ្ងែ​ដែល​អូន​ទៅ​បង​សួរ​ថា​ កា ពេល​ទៅ​បូក​គោ​ជិះ​មួយ​ញ៉ុម​អត់ ហើយ​អូន​គិត​ឡើង​យូរ​មុន​នឹង​ឆ្លើយ​ព្រោះ​តែ….ពេល​ស្អែក​ឡើង​ពេល​អូន​ចេញ​ទៅ ដល់​កំពត​ភ្លៀង ហើយ​ក៏​ឡើង​បូក​គោ​តាំង​ភ្លៀង​នឹង​ម៉ង ជិះ​តាម​ផ្លូវ​អូន​ថា អូន​រងារ ហើយ​បង​ក៏​ចាប់​ដៃ​អូន​យក​មក​កាន់ ☺️?? ពេល​នឹង​អូន​មាន​អារម្មណ៍​ថា ត្រឹម​អ្នក​ស្គាល់​គ្នា​ទេ​ម៉េច​ហ៊ាន​មក​ចាប់​ដៃ​អូន ហើយ​រក​ដោះ​អាវ​ក្រៅ​ឲ្យ​អូន​ពាក់​ទៀត ដល់​ពេល​យប់​ឡើង​បង​ខល​មក​យាយ​ចុះ​ឡើង​បង​ក៏​យាយ​ថា < កា​ញ៉ុម​ស្រ​លា​ញ់​កា​ឯង> ពេល​នឹង​ក៍​មាន​អារម្មណ៍​ភ្ញាក់ តែ​ក្នុង​ចិត្ត​លួច​អៀន​តិចៗ​ដែរ ​ បង​ក៍​យាយ​ថា​ព្រម​ធ្វើ​សង្សារ​ញ៉ុម​បាន​អត់ អូន​អត់​ហ៊ាន​យាយ​ព្រោះ​តែ​អៀន មុន​នឹង​ឆ្លើយ​ថា ព្រម​ដល់ អូន​យាយ​បម្រែ​រឿង​ច្រើន​ហា៎ ៣​ម៉ោង​ទើប​យាយ​ថា​ព្រម ពេល​យាយ​ហើយ​បង​ថា យាយ​មែន​យាយ​កា​ញ៉ុម​សប្បាយ​ចិត្ត​ហា៎​ណាស់​កា អូន​ថា​យាយ​មែន ។

☺️☺️បងក៍សន្យាមួយអូនថាស្លាញ់អូនមើលថែអូនរហូត ហើយអូនយាយទៀតថាធាអូន​លែងបានទៅកំពតទៀតហើយ បងក៏បាន​យាយ​យ៉ាងលឿនថា កុំភ័យចាំកន្លះខែ​បង​ទៅជួបអូនម្តង អូនសួរថាអត់ខ្ជិលហេឆ្ងាយ​ណាស់ណា បងថាមិនឆ្ងាយឲ្យតែបានជួប​អូនប៉ុនប៉ុននឹងត្រឹម ២០០គីឡូជាងសោះ តែពេលនេះ បង …….???ហើយ តែទោះបីពួកយើងនៅឆ្ងាយពីគ្នាមែន តែ​បង​តែង​តែព្យាយាមមកជួបអូនអូន​ហាម​មិន​ឲ្យ​មក​រឹង​នៅ​តែ​មក ព្រោះអូនខ្លាចណាមួយផ្លូវ​ឆ្ងាយមិនសូវចង់ឲ្យមកទេ ពេលខ្លះត្រូវ​ជិះ​មក​ម្នាក់​ឯង​ទៀត ពេលនេះបងទៅបាត់​គ្មាន​អ្នក​ណា​នៅ​វ៉ៃ​អូន ខាំ​អូន ធ្វើចរិកខ្ទើយ​ឲ្យ​អូន​សើច​ទៀត​ទេ គ្រប់កាយវិការ គ្រប់ទង្វើនៅតែដិត​ដាប​ជានិច្ចមិនអាចបំភ្លេច ពេលបងបាន​ឃ្លាត​ឆ្ងាយពីអូនហើយ តែចិត្តអូននៅតែនឹក នៅតែ​ស្រលាញ់ ពេលនេះបានត្រឹមមើល​រូបថត​បង​?? ស្នេហ៏បងត្រឹមតែរូបភាព វិញ្ញណដែល​ឃ្លាតពីកាយទៅហើយសែនឆ្ងាយគ្មានថ្ងែត្រលប់វិញ តែអូននៅតែចាំពាក្យសន្យាបងថាឲ្យ​អូន​ចាំបង ៥ ៦ ឆ្នាំ អូនចាំមិនភ្លេចទេធា ??? We stare the love 11.07.2017 My hero in muy Life I still love you ?
Løng Chansothea 19.03.2001 21.09.2017??