ដល់ក! ព្រលប់​សោះ​បុក​រះ​យ៉ាង​នេះ​ហើយ

ភ្នំពេញ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ឡិច​ស៊ី RX330 មួយ​គ្រឿង​បាន​បុក​រះ​ម៉ូតូ​ចំនួន ៣​គ្រឿង​រុញ​ទៅ​បុក​ផ្ទប់​គូទ​រថយន្ត​ប្រា​ដូ មួយ​គ្រឿង ហើយ​រថយន្ត​ប្រាដូ​បាន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ហេតុ​ការ​នេះ​បាន​កើត​ឡើង​បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ចំនុច​កែង​ស្តុប​សន្ធរ​មុខ សង្កាត់​ផ្សា​ដេប៉ូ​២ ខណ្ឌ​ទួក​គោក កាល​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ។

យោង​តាម​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា មុន​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿងម៉ាក ឡិចស៊ី RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AK-8657 បាន​បើកបរ​ក្នុង​ស្ថាន​ភាព​ស្រវឹង លុះ​មក​ដល់​ចំនុច​កើត​ហេតុ ដែល​ជា​ចំណុច​ភ្លើង​ស្តុប ស្រាប់​តែ​រថយន្ត​បង្ក​មិន​បាន​បន្ថយ​ល្បឿន ក៏​ជ្រុល​ទៅ​បុ​កម៉ូតូ ៣​គ្រឿង​(មិន​ចាំ​ម៉ាក និង​ស្លាក​លេខ) បណ្ដាល​ឱ្យ​ជ្រុល​ទៅ​ផ្ទប់​ជា​មួយ​គូទ​រថយន្ត​ប្រាដូ​មួយ​គ្រឿង ពណ៌​ខ្មៅ​ពាក់​​ស្លា​ក​លេខ​រដ្ឋ ដែល​កំពុង​ឈប់​ចាំ​ភ្លើង​ស្តុប​ដូច​គ្នា ហើយ​រថយន្ត​ប្រាដូ​នោះ ក៏​បាន​បោះ​ពួយ​ទៅ​មុខ​បុក​​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត (មិន​ចាំ​ម៉ាក និង​ស្លាក​លេខ) បណ្ដាល​ឱ្យ​របួស​ធ្ងន់​នារី​ម្នាក់ និង​បុរស​ម្នាក់សរុប​ទាំង​អស់ ២​នាក់ ។

ក្រោយ​កើត​ហេតុ ម្ចាស់​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រថយន្ត​រត់​គេច​ខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​យក​ទៅ​សួរ​នាំ ចំណែ​ក​ជន​រងគ្រោះ​ទាំង ២​នាក់ត្រូ​វបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ នៅ​គ្លី​និក​ឯក​ជនភ្លាម​តែម្ដង​ ៕