អតីត​អ្នក​តំណាង​រាស្ដ្រ​របស់​បក្ស​CPP ធ្លាក់​ខ្លួន​លក់​ផលិត​ផល​តាម​អន​ឡាញ

យោង​តាម​គណនីFacebook របស់​លោក វិល្លាម (William Guang) ដែល​គាត់​បាន​បង្ហោះ​រូប​ភាព ជា​មួយ​សារ​ដែល​អាណិត​អាសូរ​ដល់​ឧកញ៉ា​ម្នាក់​ដែល​ធ្លាប់​មាន​លុយ​រាប់​លាន តែ​ពេល​នេះ​បែរ​ជា​មក​លក់​ផលិត​ផល​តាម Online ទៅ​វិញ ពិត​ជា​គួរ​ឲ្យ​ស្រណោះ និង​អាណិត​អាសូរ​មែន​ទែន ហើយ​នៅ​ក្នុង​នោះ​ដែរ​គាត់​ក៏​បាន​បន្ថែម​ទៀត​ថា៖

ក្នុង​ភាព​ជា​ខ្មែរ​ដូច​គ្នា ខ្ញុំ​ធ្លាប់​ឃេីញ​ពូ ជា​​ចំរេីន កាល​ពី​៥​ឆ្នាំ​មុន គាត់​ជា​បណ្ឌិត ជា​ឧកញ៉ា នឹង​ជា​អ្នក​មាន​លុយ​កាក់​វាល់​លាន​ដុល្លារ តែ​​មេីល​ក្នុង​កាលៈ​ទេសៈ​នេះ គាត់​ដល់​ថ្នាក់​ធ្លាក់​ខ្លួន​លក់​ផលិត​ផល​តាម​អន​ឡាញ អារម្មណ៍​បែប​នេះ​វា​ស្រងេះ​ស្រងោច​ឆេះ​ឈួល​ឈឺ​ចាប់​ជំនួ​ស ។

ខ្ញុំ​សម្រេច​ចិត្ត​ច្បាស់​លាស់​មុន​សរសេរ​ពី​រឿង​នេះ​ដែល​វា​ពិត​ជា​បាន​កេីត​ឡេីង​ក្នុង​សង្គម​របស់​ខ្ញុំ​រស់​នៅ ។ ខ្ញុំ​អត់​មាន​ចេតនា​អាក្រក់​អី​ទេ សង្ឃឹម​ថា​តម្លៃ​នៃ​ការ​សរសេរ​នេះ​នឹង​មាន​ប្រយោជន៍ ហេីយ​ខ្ញុំ​មិន​ខ្វល់​ថា​គាត់​ជា​មន្ត្រី​បក្ស​នេះ​បក្ស​នោះ​ទេ​សំខាន់​គាត់​ជា​ខ្មែរ ដូច្នេះ​សុំ​បង​ប្អូន​ជួយ​ទិញ​ផលិត​ផល ពូ ជា​ចំរេីន ផង ។​ចាត់​ទុក​ជា​ការ​ជួយ​គាត់​មួយ​ផ្នែក​ដែរ គាត់​ក៏​ជា​អតីត​ទាហាន​តស៊ូ​តាម​ព្រៃ​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ​ហេីត​រហូត​តស៊ូ​ឈាន​ដល់​ការ​ជោគ​ជ័យ​ក្លាយ​ជា​បញ្ញវ័ន្ត​មួយ​រូប ហេតុ​អ្វី​ត្រូវ​ធ្វេី​បាប​គាត់​យ៉ាង​នឹង ? ហេីយ​ខ្ញុំ​សង្ឃឹម​ថា ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជាជន សម្ដេច​តេជោ ហ៊ុនសែន មេត្តា​សណ្ដោ​ស​ដល់​រូប​គាត់​ផង ជា​ពិសេស​សុំ​សម្ដេច​កុំ​ទុក​អ្នក​មាន​សមត្ថភាព​ចោល​អី ។

ខ្ញុំ​យល់​ពី​អារម្មណ៍​នេះ​ច្បាស់​ណាស់​ព្រោះ​ខ្ញុំ​ធ្លាប់​មាន​មិត្ត​ខ្ញុំ​ពី​បី​នាក់ ខ្ញុំ​សុំ​មិន​បង្ហេីប​ឈ្មោះ​ឡេីយ ខ្លះ​ជា​ឈ្មួញ​ដី​ធ្លី​ដ៏​ធំ ត្រូវ​គេ​ចោទ​លាប​ពណ៌​រហូត​ដល់​ថ្នាក់​រត់​ទៅ​នៅ​បរទេស​គ្មាន​លុយ​ជាប់​ខ្លួន​មួយ​សេន ខ្លះ​វិញ​សល់​ត្រឹម​ឈ្មោះឧកញ៉ា តែ​បាត់​បង់​សព្វ​គ្រប់​បែប​យ៉ាង រូប​ភាព​បែប​នេះ​ខ្ញុំ​ផ្ទាល់​ចង់​ជួយ​ក៏​ជួយ​មិន​កេីត ចង់​អេី​ពេីរ​ក៏​គ្មាន​លទ្ធ​ផល បាន​ត្រឹម​អោប​ដៃ​ឈរ​មេីល​ទាំង​ភាព​ខ្លោច​ផ្សារ​ជំនួស​ពួក​គាត់ ។