តារា​ចម្រៀង​សាច់​ស​ខ្ចី សុខ ពិសី បង្ហាញ​រូប​ភាព​ជិះ​ម៉ូតូ ត្រូវ​ទឹក​ភ្លៀង​ជា​លើក​ដំបូង

ភ្នំពេញ៖ តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ សាច់​ស​ខ្ចី សម្ដី​សុភាព​រាប​សា កញ្ញា សុខ ពិសី បាន​ឆក់​យក​ប្រជា​ប្រិយ​ភាព ពី​មិត្ត​ៗ​យុវ​វ័យ​ខ្លាំង​ឡើង តាម​ការ​ចេញ​បទ​ចម្រៀង​ថ្មី​ៗ ពិរោះ​ៗ​តាម​បែប​មនោសញ្ចេនា ដែល​ហាក់​ដូច​ជា​ត្រូវ​ជា​មួយ​ទី​ផ្សារ​សិល្បៈ​នា​បច្ចុប្បន្ន ទទួល​បាន​នូវ​ការ​គាំ​ទ្រ​ពី​សំណាក់​ទស្ស​និក​ជន​យ៉ាង​ខ្លាំង ។

តារា​ចម្រៀង​រូប​នេះ​មិន​ត្រឹម​តែម​មាញឹក​ជា​មួយ​នឹង​ការ​ច្រៀង​នៅ​តាម​ខន​សឺត​នោះ​ទេ កញ្ញា​តែង​តែ​បាន​ឡើង​សម្តែង​ក្នុង​កម្មវិធី​សប្បុរ​ស​ធម៌​ជា​ច្រើន ។

ស្រប​ពេល​ខ្លួន កំពុង​តែ​ជោគជ័យ​លើ​អា​ជីព​មួយ​នេះ មិន​យូរ​ប៉ុន្មាន​គេ​សង្កេត​ឃើញ​ថា​ម្ចាស់​បទ​«ដើរ​ចេញ​ដើម្បី​សេរី​ភាព​បង» រូប​នេះ​ក៏​បាន​ផ្លាស់​ប្ដូរ រថយន្ត​ស៊េរី​ថ្មី ម៉ូ​ដែល​ខ្ពស់​មួយ​គ្រឿង ដែល​មាន​តម្លៃ​កប់​ពពក​ថែម​ទៀត ។

ប៉ុន្តែពេលថ្មីៗនេះ កញ្ញា សុខ ពិសី បែរ​ជា​ធ្វើ​ឲ្យ​មហា​ជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ការ​ដែល​ឃើញ​កញ្ញា បានបង្ហាញរូបភាព​ក្នុងសភាពខ្លួន​ទទឹក​ជោគ​ជាំ​ទៅ​វិញ នេះ​តាម​រូប​ភាព​ដែល​កញ្ញា បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម ។

ហើយនេះជារូបភាពដំបូង ដែលប្រិយមិត្ត​បាន​ឃើញ​តារាចម្រៀងលំដាប់ជួរមុខ ជិះម៉ូតូ ប៉ុន្តែ​អ្វី​ដែល​ហួស​ចិត្ត​នោះ​គ្រាន់​តែ កញ្ញា សុខ ពិសី ជិះ​ម៉ូតូភ្លាម បែរ​ជា​មេឃ​ដូច​មិន​ប្រណី​សោះ បង្អុល​ភ្លៀង​ខ្លាំង​ទៅ​វិញ ធ្វើឲ្យ​តារា​ស្រី​នេះ​ត្រូវ​បង្ខំ​ចិត្ត​ត្រឡប់​មក​ផ្ទះ​វិញ​ភ្លាម​ៗ​តែ​ម្ដង ។

កញ្ញា​ សុខ ពិសី ក៏បានបញ្ជាក់ដែលថា ពេល​ចេញ​ដំនើរ​ទៅ​ទី​ណា ប្រសិន​បើ​ផ្លូវ​មិន​ស្ទះ​ទេ គឺ​បើក​ឡាន​ផ្ទាល់​ខ្លួន​ចេញ​ទៅ តែ​ប្រហែល​ជា​ថ្ងៃ​នេះ​ស្ទះ​ផ្លូវ ឬ​មាន​ការ​ប្រញាប់​ហើយ​មើល​ទៅ! បានជា កញ្ញា សុខ ពិសី សុខ​ចិត្ត​ជិះ​ម៉ូតូ​ចេញ​ក្រៅ​បែប​នេះ ហើយ​ចៃ​ដន្យ​អី ចេញ​ចំ​ពេល​ភ្លៀង​ទៀត ទើប​កញ្ញា ក៏​បាន​បង្ហោះ​សារ​មិន​អស់​ចិត្ត​ថា​”មួយ​ថ្ងៃ​មិន​ភ្លៀង គ្រាន់​តែ​ជិះ​ម៉ូតូ​ចេញ​ក្រៅ ភ្លៀង​ឡើង​ចង់​បាក់​មេឃ​ជោគ​អស់” ៕