ឆក់​កាបូប​បាន​សម្រេច​តែ​រត់​មិន​រួច​ត្រូវ​ជន​រង​គ្រោះ​និង​ប្រជា​ពល​ដេញ​ចាប់​បាន​ម្នាក់​

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៤ នាក់​ត្រូវ​បាន​ជន​រងគ្រោះ​និង​ប្រជាពល​រដ្ឋ​វាយ​ឡើង​ទ្រោម​ខ្លួន​បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​បាន​សម្រេច​តែ​រត់​មិន​រួចហេតុ​ការ​នេះ​បាន​កើត​ឡើង​ការ​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៧ នៅ​ខាង​ក្រោយ​មន្ទីរ​ពេទ្យ រុស្សី​តាម​បណ្ដោយ​ផ្លូវ​៤៣០ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក​ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ ។

ជន​សង្ស័យ​មាន​ឈ្មោះ ជា វិសា អាយុ​១៥​ឆ្នាំ​មុខ​របរ​មិន ពិតប្រាកដ​ស្នាក់​នៅ​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។ ម៉ូតូ​ដែល​ពួក​គេ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក់​និច​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ 2GH 8780. ចំណែក​ជន​រងគ្រោះ​មាន​ឈ្មោះ ម៉ាន ភត្រា អាយុ20ឆ្នាំ មុខ​របរ​និស្សត​ឆ្នាំ​ទី​៣​នៅ​សាលា​វ៉ាន់​ដា គណនី ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​សាឡាង ។

បើ​តាម​សម្ដី​ជន​រងគ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​ខ្លួន​បាន​ជិះ​ម៉ួូតូ​មួយ​គ្រឿង​ម៉ាក​វេ​អា​ហ្វា​ពាក់​ស្លាក់ លេខ​ត្បូង​ឃ្មុំ​1D-​52​54​បើក​ចេញ​ពី​បឹង​ត្របែក​គោល​បំណង់​ទៅ​ផ្ទះ​នៅ​ឯ​បឹង​សាឡាង ខណៈ​មក​ដល់​ចំនុច​ខាង​ក្រោយ​សាលា​ពេទ្យ​តាម​បណ្តោយ​ផ្លូវ​៤៣០​កែង​ផ្លូវ​១៩១ ស្រាប់​តែ លិច​មុខ​ជន​សង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ជិះ​មក​ជិត​រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​រូប​នាង បាន​សម្រេច​ហើយ​ព្យាយាម​បើក​រត់​គេច​តែ​ត្រូវ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ តាម​ហើយ​ស្រែ​ឆោ​ឡោ​ផ្អើល​ប្រជាពល​រដ្ឋ​ជួយ​ដេញ​តាម រហូត​មក​ដល់​ខាង​ក្រោយ​សាលា វ៉ាន​ដា​ធ្វើ​អោយ ជន​សង្ស័យ​ភ័យ​ស្លោ​ជិះ​ម៉ូតូ​ដួល​ត្រូវ​បាន​ប្រជាពល​រដ្ឋ​ចាប់​បាន​ស្វា​គមន៍​មួយ​ដៃ​មួយ​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់​អោយ សមត្ថ​កិច្ច ។ ចំណែក​បក្ខ​ពួក​គេ​៣​នាក់​ទៀត​រត់​គេច​ខ្លួន​បាត់​ស្រមោល ។ សម្ភារៈ​បាត់​បង់​អស់​លុយ​ចំនួន​500$​ដែល​នារី​រងគ្រោះ​ទុក បង់​ថ្លៃ​សាលា ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ខ្លួន​ជន​សង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ធ្វើ​ការ​សាក​សួរ ដើម្បី​ស្រាវ​ជ្រាវ​ស្វែង​រក​ចាប់​ខ្លួន​បក្ខ​ពួក​បន្ត​ទៀត​ដើម្បី​យក​មក​ផ្ទន្ទា​ទោស​តាមច្បាប់ និង​បាន​ណែ​នាំ​អោយ​ជន​រងគ្រោះ​ដាក់​ពាក្យ​តែ​ប៉ុណ្ណោះ ៕