អគ្គីភ័យ​ឆាបឆេះ​រោងចក្រ​ធ្វើ​ស្បែក​ជើង (មាន​វីដេអូ)

រាជធានី​ភ្នំពេញ៖ យោង​សេចក្ដី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​អគ្គីភ័យ​ឆាបឆេះ​រោង​ចក្រ​ស្បែក​ជើង​មុន​នេះ​បន្តិច ស្ថិត​នៅ​ភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

រោង​ចក្រ​ដែល​មាន​យីហោ ហឺលី កូ អិលធីឌី (He Li Co., LTD)។ រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង​កំពុង​អន្តរាគមន៍​ពន្លត់។ មូលហេតុ​នៃ​ការ​ឆេះ​មិន​ទាន់​ច្បាស់​លាស់ យោង​ប្រភព​ព័ត៌មាន​ពី​កម្មករ​បាន​ឲ្យ​ដឹង​ថា បណ្ដាល​មក​ពី​ចិន​ម្នាក់​បាន​ឡើង​ទៅ​បក​កៅស៊ូ​នៅ​ខាង​លើ បណ្ដាល​ឲ្យ​មាន​អណ្ដាត​ភ្លើង​ឆាបឆេះ​តែ​ម្ដង។ ទោះ​យ៉ាង​ណា​សូម​រង់ចាំ​តាម​ដាន​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ទៀត។

រោងចក្រ​នេះ​រង​ការ​ខូចខាត​ជា​ដំណំ តែ​មិន​បណ្ដាល​ឲ្យ​រង​របួស ឬ​​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស​ទេ។