បុរស​​ម្នាក់​ទើប​មក​ពី​ស្រុក​ពេល​ភ្ជុំ​បិណ្ឌមិន​ដឹង​ថា មាន​រឿង​​អ្វី​បាន​​ចង.​ក សម្លាប់​ខ្លួន​នៅ​​បន្ទប់​ជួល

ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ជិត​ខាង​ប្រទះ​ឃើញ​ចង.ក សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ជួល បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង ១៩​និង​១០​នាទី​នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា ២០១៧ ស្ថិត​នៅ​ក្នុង​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាក​សព​បុរស​ខាងលើ​ឈ្មោះ ឧត្តម អុល ភេទ​ប្រុស​អាយុ ២២ ឆ្នាំ មុខរបរ​កម្មករ​រោង​ចក្រ មាន​ស្រុក​កំណើត ភូមិ​តាតៃ ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។

នគរបាល​ប៉ុស្តិ៍​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​បាន​ទាក់ទង​មក​ជំនាញ​ចក្ខុ ពិនិត្យ​កោស​ល្យ​វិច័្ឆយ នៃ​អធិការ​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​កន្លែង​កើត​ហេតុ​ផង​ដែរ ៕