សូម Share ឲ្យ​ប្រយ័ត្ន! លេង​ផាវ​ផ្ទុះ​ស្លាប់​ម្នាក់ និង​របួស​៣​នាក់

រាជធានី​ភ្នំពេញ៖ កុមារា​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ និង​៣​នាក់​ទៀត​រង​របួស​ស្រាល កាល​ពី​វេលា​ម៉ោង ៣​និង​៣០​នាទី រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ទួល​លាភ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​កុមារ​១​ក្រុម​មាន​គ្នា​៥​នាក់ បាន​នាំគ្នា​ទិញ​ផាវ​គ្រាប់បែក​លេង ដោយ​ដុត​លេង​ជាមួយ កុមារ​មួយ​ក្រុម​ផ្សេង​ទៀត។ ពេល​ដែល​កំពុង​លេង​នោះ ក្រុម​កុមារ​មួយ​ក្រុម​ទៀត​នោះ​បាន​បោះ​ផាវ​គ្រាប់​បែក​ចំ​កុមារា​រង​គ្រោះ ធ្វើ​ឲ្យ​ផ្ទុះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​កុមារ​៣​នាក់​ទៀត​រង​របួស​ស្រាល។ កុមារា​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ សុ ផល អាយុ​ប្រហែល​១៣​ឆ្នាំ។ រីឯ​កុមារ​រង​របួស​៣​នាក់​ទៀត​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃទី ១០ ខែកញ្ញា​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ករណី​ផ្ទុះ​ផាវ​ដោយ​ការ​កែច្នៃ​ខុស​បច្ចេកទេស ហើយ​លេង។ បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​កុមារ​២​នាក់​នៅ​នឹង​កន្លែង និង​១​នាក់​រង​របួស​ធ្ងន់ និង​ម្នាក់​ទៀត​រង​របួស​ស្រាល នៅ​ពោធិ៍​ដុះ ឃុំ​បារ​គូ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្ដាល។

សូម​បងប្អូន​មេត្តា​ជួយ Share ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​បាន​ដឹង​និង​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា។