បុរស​វ័យ​ចំណាស់​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ដ​បុកស្លាប់​យ៉ាង​អាណោច​អាធម៌

ស្រុក​កៀន​ស្វាយ៖​ គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ថ្មើរ​ជើងបណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អាធម៌ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ក្នុង​ចន្លោះ​គីឡូ​ម៉ែត្រ​១៦-១៧ចំណុច ភូមិធំ ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល កាល​ពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា​ឆ្នាំ​២០១៧ វេលាម៉ោង ១២​និង​០០​នាទី​រំលង​អាធ្រាត្រ ។ បង្ក​ឡើង​ដោយ​រថ​យន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​(ពី​លិច​ទៅ​កើត) ។

ពេល​បើក មក​ដល់​កន្លែង​កើត​ហេតុ​ខាង​លើ​បាន​បុក មនុស្ស​ដើរ​ឈ្មោះ​នៅ ជឿន ភេទ ប្រុស​អាយុ​៤៣​ឆ្នាំ មាន​ទី​លំ​នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងដើរឆ្លងកាត់ថ្នល់ ពីត្បូងទៅជើង បណ្តាលអោយ ស្លាប់​នៅ​កន្លែ​ង​កើត​ហេតុ ។
ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​បាន​បើក រត់​គេច​ទៅ​ខាង​អ្នក​លឿង​បាត់ ។ ​ដោយឡែក​សព​ជន​រងគ្រោះ​បាន​ប្រគល់​អោយ​ទៅ​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕