ន.ប.ការពារ​ប្រាសាទ​ព្រះវិហារ សុំ​ចុះ​ទៅ​វេរ​លុយ​ឲ្យ​ប្រពន្ធ​កូន​ខែ​ភ្ជុំ តែ​មេ​បញ្ជាការ​រង​ថា បើ​ហ៊ាន​ចាប់​កោរ​ត្រងោល ដាក់​ទ្រុង​ដែក

ខេត្ត​ព្រះវិហារ ៖ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ប្រជាជន​ខ្មែរ​យើង​មួយ​ភាគ​ច្រើន​បាន​ជួបជុំ​គ្នា​នឹង​បងប្អូន​សាច់សាលោហិត នៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន គឺ​ជួបជុំ​គ្រួសារ​បងប្អូន គេ​សើច​លេង​សប្បាយ​ក្អាកក្អាយ​ព្រោះ​បាន​ទៅ​វត្ត​ធ្វើបុណ្យ​ជុំ​គ្នា ដើរ​លេង​ជុំ​គ្នា ប៉ុន្តែ​ជីវិត​ជា​នគរបាល​ព្រំដែន​គោក​វរ​:795ម្នាក់ ឈរ​ជើ​ង​នៅ​ប្រាសាទព្រះវិហារ មិន​បាន​ទៅ​ជួបជុំ​គ្រួសារ​ដូច​គេ​ទេ គឺ​មាន​តួនាទី​នៅ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គោលដៅ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​ហួសចិត្ត​នោះ​គឺ​សូម្បី​តែ​សុំ​ចុះ​ទៅ​វេរ​លុយ​ឲ្យ​ប្រពន្ធ​កូន​យក​ទៅ​ធ្វើបុណ្យ​ក៏​មេ​មិន​អនុញ្ញាត​ដែរ ។

បើ​យោង​តាម​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ចចក ភ្នំ បាន​អំពាវនាវ​អោយ​បងប្អូន​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ទាំងអស់​គ្នា​ជួ​យ​ស៊ែរ​បន្ត​ផង ​ដើម្បី​អោយ​សម្ដេច​បានដឹង ព្រោះ​គាត់​ហួសចិត្ត​ហ្នឹង​មេបញ្ជាការ​រង​ម្នាក់​ដែល​ប្រើ​អំណាច​តឹងតែង​ហួស គ្រាន់តែ​គាត់​សុំ​ចុះ​ពី​ភ្នំ​ទៅ​វេរ​លុយ​ឲ្យ​ប្រពន្ធ​កូន​ធ្វើបុណ្យ​ក៏​មិន​អនុញ្ញាត​ដែរ ហើយ​ថែម​ទាំង​ប្រើ​ភាសា​មិន​សមគួរ​ទៀត​ផង។

ម្ចាស់​គណនី ចចក ភ្នំ រៀប​រាប់​ថា ​៖ «ខ្ញុំ​សូម​លើ​កដៃ​គោរព សម្ដេច​តេជោ ហ៊ុន សែន ជាទី​គោរព ខ្ញុំបាទ ទ្រី ពិសិដ្ឋ ជា​មន្ត្រី​នគរបាល​ព្រំដែន​គោក​វរ​: 795 ឈរ​ជើ​ង​នៅ​ប្រាសាទព្រះវិហារ ខ្ញុំ​សូម​ថ្លែង​អំណរ​អរគុណ​សម្ដេច​អគ្គ​មហា​សេនាបតី តេជោ ហ៊ុន សែន ដែល​បាន​ជួយ​ឧបត្ថម្ភ​លើក​ទឹកចិត្ត​លុយ​ចំនួន​ប្រាំ​ម៉ឺន​រៀល (50,000៛) ក្នុង​ឱកាស​បុណ្យ ភ្ជុំបិណ្ឌ​.. ។ ខ្ញុំ​គឺជា​កូន​មន្ត្រី​ប៉ូលិស​តូចតាច​ម្នាក់​មិនសូវ​ចេះ​យល់​ដឹង​ទេ ខ្ញុំបាទ ចង់​សួ​ទៅ​មេ​ធំ​ៗ​លើ​ឱវាទ​របស់​ពួក​ខ្ញុំ ព្រមទាំង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ឯក ខេង សុមេត ជាទី​គោរព ខ្ញុំ​ខំ​ធ្វើ​ការ ការពារ​ជាតិ​មាតុភូមិ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ជាតិ។ ដល់​ពេល​ខែ​បុណ្យ​ទាន​ពួក​ខ្ញុំ​មិន​បាន​ការ​អនុញ្ញាត​ច្បាប់​បាន​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើ​យ ពួក​ខ្ញុំ​គោរព​ស្តាប់​តាម​បទបញ្ជា​ណាស់ (ចុះ​ហេតុ​អ្វី​មេ​បញ្ចា​ការ​រង​ម្នាក់​នេះ អី​ក៏​តឹង​រឹង​ម្ល៉េះ ពេល​ខ្ញុំ​បើ​ក​លុយ​រួច គ្រាន់តែ​សុំ​ការ​អនុញ្ញាត​ពី​គាត់​គឺ​លោក​មេ​បញ្ចា​ការ​រង​ចុះ​ពី​ភ្នំ​ទៅ​វេរ​លុយ​ឲ្យ​ប្រពន្ធ​កូន​យក​ទៅ​ធ្វើ​បុណ្យ តែ​គាត់​ហាម​ដាច់ខាត​មិន​អោយ​ចុះ​ទៅ​ជា​ដាច់ខាត បើ​ហ៊ាន​ល្មើ អញ​នឹង​កោរ​ត្រងោល​វ៉ៃ​ដាក់​ទ្រុង​ដែក)។
ខ្ញុំ​ចង់​សួរ​ថា នេះ​ជា​ច្បាប់​ថ្មី​មែន​ទេ? តើ​បើ​ក​លុយ​ឲ្យ​ខ្ញុំ​ធ្វើ​អី? បើ​បើក​មក​មិន​ឲ្យ​ចុះ​ទៅ​ផ្ញើ​ឲ្យ​ប្រពន្ធ​កូន​នោះ។ នេះ​ហើយ​រូប​ជា​មេ​បញ្ចា​ការ​រង​ផ្ដាច់ការ។ សូម​ឯកឧត្តម​ជួយ​ពិចារណា​ដោយ​ការ​គួរ​ផង (​បាក់ដៃ​បាក់​ជើ​ង យើង​អាច​ ត​បាន តែ​បើ​បាក់​ទឹកចិត្ត​ហើយ គឺ​គ្មាន​អ្វី ត បាន​ទេ ឲ្យ​តែ​មាន​មេ​របៀប​នេះ​កូនចៅ​រត់​ចោល​សមរភូមិ​អស់​ហើយ) មេត្តា​ជួយ​ស៊ែ​អោយ​បាន​ដល់​សម្ដេច​ផង សូម​អរគុណ ពី​ប្រាសាទព្រះវិហារ​» ។
សូម​បងប្អូន​មេត្តា​ជួយ​ស៊ែរ​អោយ​សម្ដេច​បានដឹង​ផង !