ល្បីពេញ Facebook ស្រ្តីម្នាក់ ធ្វើទានបាចលុយឲ្យចាស់ៗនិងក្មេង

ស្ត្រី​ម្នាក់​បាន​ទទួល​រង​នូវ​ការ​រិះគន់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ផុលផុស បន្ទាប់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឃើញ​សកម្មភាព​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​បង្ហាញ​រូបភាព​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​នោះ បាន​យក​លុយ​ពី​ក្នុង​កញ្ច្រែង​ជ័រ​ដែល​ខ្លួន​ដាក់ ហើយ​យកដៃ​ក្តាប់​លុយ​បាច​ធ្វើ​ទាន​ដល់​ចាស់​ៗ​និង​ពុ​ទ្ឋ​បរិស័ទ ក៍​ដូច​ជា​ក្មេង​ៗ​នៅ​ក្នុង​ព្រះ​វិហារ​មួយ​ដែល​គេ​មិន​បង្ហាញ​អត្តសញ្ញាណ ។

មក​ទល់​នឹង​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ​កាន់បិណ្ឌ​ទី​១៣ គេ​នៅ​តែ​មិនដឹង​ថា​រូបភាព​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប ដែល​បង្ហាញ​ពី​សកម្មភាព​បាច​លុយ​ឲ្យ​ចាស់​ៗ និង​ក្មេង​នៅ​ក្នុង​ព្រះ​វិហារ​មួយ​កន្លែង​មិន​ស្គាល់ឈ្មោះ​វត្ត និង​បញ្ជាក់​ពី​កាលបរិច្ឆេទ ពី​សំណាក់​ស្ត្រី​រូប​នោះ ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​រិះគន់​ថា ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ​មិន​យល់​ពី​អត្ថន័យ​នៃ​ការ​ដាក់​ទាន ធ្វើ​ទាន ឬ ធ្វើបុណ្យ ឯ​ខ្លះ​ថា​ស្ត្រី​នោះ​មិនមែន​ជា​ខ្មែរ ហើយ​សកម្មភាព​នេះ​មាន​ចេតនា​មើលងាយមើលថោក​ដល់​អ្នក​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា​យ៉ាងធ្ងន់ធ្ងរ ឯ​ខ្លះ​ទៀត​បាន​ធ្វើការ​ពន្យល់ ឬ​បកស្រាយ​ពី​អត្ថន័យ​នៃ​ការ​ធ្វើបុណ្យ​ដាក់​ទាន …​។
មិន​អ​ចារ​ក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​មន្ត្រី​ជំនាញ ពិសេស​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា ក៍​ដូច​ជា​ស្ត្រី​ដែល​រង​នូវ​ការ​រិះគន់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​យប់​ថ្ងៃ​ចន្ទ​ដដែល​នេះ ៕