ចាស់​ហើយ​អត់​ព្រម​​ធ្វើ​​បុណ្យ គិត​តែ​ធ្វើ​សាង​បាប

ព្រៃវែង៖ បុរស​ម្នាក់សមត្ថកិច្ច​​យក​ទៅ​ធ្វើការ​សាក​សួរ​បន្ទាប់​ពី​បុរស​នោះ​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​ក្មេង​ស្រី​ម្នាក់​បាន​សម្រច​រហូត​ដល់​២​ដង ។ ការ​​ឃាត់​​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​​ថ្ងៃ​ទី​​១៦ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​​ភូមិ​​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះ​ឈ្មោះ អ.ស.ម ភេទ​ស្រី អាយុ​១៧​ឆ្នាំ នៅ​​ភូមិ​​វៃ​​វេ​ទ ឃុំ​​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែ​ង​ ដោយ​ឡែក​ជន​សង្ស័យ​​ឈ្មោះ សៀង ស្រង ភេទ​​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​​ភូមិ​​ឃុំ​​ជា​មួយ​គ្នា ។

សមត្ថកិច្ច​បាន​អោយ​ដឹង​​ថា ជនសង្ស័យ​បាន​ចាប់​រំលោភ​ជន​រងគ្រោះ​បាន​សម្រេច​ចំនួន​២​លើក គឺ​​លើក​​ទី​១ នៅ​​ថ្ងៃ​ខែ​​មិន​​ចាំ ឆ្នាំ​២០១៧ នៅ​​ចំនុច​​ទួល​​អង្ក្រង និង​​លើក​​ទី​២ នៅ​ថ្ងៃទី​១៥​ខែ​កញ្ញា ឆ្នាំ​២០១៧​ ម៉ោង​ប្រហែល​៣និង​៣០​នាទី​​រសៀល បន្ទាប់​ពី​​បាន​​រំលោភ​​ក្មេង​ស្រី​រងគ្រោះ​​បាន​​សម្រេច​​ម្ដង​​រួច​មក​ហើយ​​នោះ នៅ​ថ្ងៃ​ទី១៥ ខែកញ្ញា​ ជន​សង្ស័យ​​បាន​​ណាត់​ជួប​ជន​រងគ្រោះ​​ម្តង​ទៀត នៅ​​កន្លែង​​ដ​ដែល រួច​ហើយ​​បាន​ធ្វើ​​សកម្មភាព​​ចាប់​រំលោភ​ជន​រងគ្រោះ​រ​ហូត​​បា​ន​ស​ម្រ​ច​​ម្តង​ទៀត ទើប​បែក​ការ​​ដល់​​ម្ដាយ​ឪពុក​​ទៅ​​ដាក់​ពាក្យ​​បណ្ដឹង​​ឲ្យ​ចាត់​ការ​​តាម​ច្បាប់ ៕