ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ដ​គេ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​​ម្នាក់

កំពង់ស្ពឺ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​ម៉ូតូ​និង​រថយន្ត​បុក​គ្នា​លាន់​ដូច​រន្ធះ កាល​ពី​វេលា​ម៉ោង​​១០​និង​៤០​នាទី ថ្ងៃ​ទី​១៦ កញ្ញា ២០១៧ នៅ​ចំណុច​លើ​ផ្លូវ​ជាតិ​លេខ​៤​ចំណុច ផ្លូវ​ចំណោទ​លោក​យាយ​ម៉ៅ ស្ថិត​ភូមិ​ទី​៦ ឃុំ​ត្រែង​ត្រយឹង ចន្លោះ​គីឡូ​ម៉្រែត​លេខ ១០​២​-​១០៣ ។

តាម​ការ​ឲ្យ​ដឹង​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យដឹងថា ជន​បង្ក​មាន​ឈ្មោះ សំ បេ ប្រុស អាយុ17ឆ្នាំ បើកបរម៉ូតូម៉ាក វេវ ព៌ណក្រហមលាយខ្មៅ គ្មានស្លាកលេខ និងរួមដំណើរម្នាក់ទៀតឈ្មោះ សឹម សុភា ប្រុស ទីលំនៅភូមិ ៦ ឃុំត្រែង​ត្រយឹ​ង មក​ពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកជាមួយរថយន្តម៉ាកវីហ្គោព៌ណស ពាក់ ស្លាកលេខភ្នំពេញ 2AN-2027 បើកបរ​ដោយ​ឈ្មោះ​ប៉ុន ណារ័ត ប្រុស អាយុ38ឆ្នាំ ទីលំនៅ E.215Aផ្លូវ182 សង្កាត់បឹងកក់​២​ខណ្ឌ ទួល​គោក បើក​បញ្រ្ចាស​ទិស​គ្នា បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​ស្លាប់​អ្នក​ជិះ​ពី​ក្រោយ​របួស​ធ្ងន់ ម៉ូតូ​ខូច​ខាត​ធ្ងន់ រថយន្ត​ខូច​ស្រាល ។

ក្រោយ​ពេល​កើត​ហេតុ​គេ​ឃើញ​មាន​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង និង​យក​ម៉ូូតូ​និង​រថយន្ត ទៅ​ការិយាល័យ រង់​ចាំ​ដោះ​ស្រាយ​តាម​ច្បាប់ ៕