ស្ត្រី​ពោះ​ធំ​៥​​លោក​ប្តី​រត់​ចោល​ទុក​ឲ្យ​នាង រង ទុក្ខ​ធ្វើកា​រ​រហូត​ឈឺ​ពោះ​កើត​កូន

ភ្នំពេញ៖ ស្រ្តី​កំសត់​ទុរគត​ម្នាក់ ក្រោយ​ពី​លោក​ប្តី​ហេង​ស៊យ រត់​ចោល​តាំង​ពី​នាង​ពពោះ​ទម្ងន់​កូន​៥​ខែ ទុក្ខ​ឲ្យ​នាង​ជា​ភរិយា​រស់​នៅ​គ្មាន​ទី​ពឹង រស់​ដោយ​លំបាក​ជា​មួយ​ការងារ លើក​លី​សែង​រហូត​ដល់​ថ្ងៃ​គ្រប់​ខែ​ឈឺ​ពោះ បែក​ទឹក​ភ្លោះ គ្មាន​ប្រាក់​មួយ​រៀល សម្រាប់​បម្រុង​ទុក ត្រូវ​បាន​ប្រជាពល​រដ្ឋ​ជួយ​ហៅ​ក្រុម​សង្រ្គោះ​អង្គ​ភាព​៧១១ កង​ពល​តូច​លេខ​៧០ ជួយ​ដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ កាល​ពី​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្រ្តី​ទុរគត​ខាង​លើ​មាន​ឈ្មោះ មុិញ សុភ័ក្រ អាយុ​២៨​ឆ្នាំ មុខ​របរ​កម្មករ​លើក លី សែង អង្គរ​ឲ្យ​គេ គ្រាន់​ដូរ​បាយ​រស់ ស្នាក់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ មាន​ស្រុក​កំណើត ឃុំ​ព្រែក​ខ្សាយ​«ខ» ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ។

តាម​ការ​រៀប​រាប់​ទាំង​ទឹក​ភ្នែក​រលីង​រលោង ស្រ្តី​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ជា​កូន​កំព្រា​ឪពុក​ម្តាយ​គ្មាន​សាច់​ញាតិ ចាក​ចេញ​ពី​ស្រុក​កំណើ​ត មក​រក​ការងារ​ធ្វើ នៅ​ទី​ក្រុង​ភ្នំពេញ​តាំង​ពី​ខ្លួន​នៅ​តូច​មក​ម្លេះ រស់​នៅ​ជា​មួយ​របរ ដើរ​សុី​ឈ្នួល​លើក​ដាក់​ឥវ៉ាន់ ឲ្យ​គេ ជួនដើរបេះបន្លែ លក់​គ្រាន់​បាន​កម្រៃ ដូរ​បាយ​ហូប​រស់​នៅ​ទាំង​ត្រដរ រហូត​ដល់​ចុង​ឆ្នាំ​២០១៦ នឹក​ថា​ខ្សែ​ជីវិត​របស់​នាង​និង​ជួប​នូវ​ព្រេង​សំណាង ប្រា​ក​ដ​ជា​ជីវ​ភាព​បាន​ធូរ​ស្រាល​បន្តិច​ហើយ ក្រោយ​ពី​មាន​បុរស​ម្នាក់​សុំ​ស្នេហ៍ សុំ​ស្រឡាញ់ ស្ម័គ​ស្មោះ​ទទួល​នាង​ធ្វើ​ជា​ភរិយា ទាំង​មិន​បាន​រៀប​ការ​ឬ​សែន ពោល​បាន​គ្នា​ជា​ប្តី​ប្រពន្ធ ស្នេហា​ហេង​ស៊យ ដោយ​បុរស​នោះ​ប្រកប​ជា​កម្មករ​សំណ​ង់​អះ​អាង​ថា ខ្លួន​ពោះ​ម៉ាយ ទើប​ធ្វើ​ឲ្យ​នាង ជឿ​និង​ទុក​ចិត្ត​ត្បិត​កាល​បើ សន្យា​ស្ម័គ​ស្មោះ​យក​គ្នា​ធ្វើ​ជា​ប្តី​ប្រពន្ធ​ទៅ​ហើយ សុខ​ចិត្ត​ប្រគល់​ខ្លួន​ប្រាណ ទោះ​ជា​ការងារ​រែក​ពន់​ធ្ងន់ ប្រើ​ដោយ​កម្លាំង​យ៉ាង​ណា​ក៏​ដោយ ច្បាស់​ជា​ជីវ​ភាព​ធូរ​ស្រាល​មួយ​ផ្នែក ដោយ​សារ​ការងារ​មាន​ធ្វើ​ទាំង​២​នាក់ ។ ស្រ្តី​ខាង​លើ​បន្ត​ទៀត​ថា ការ​រស់​នៅ​ជា​មួយ​គ្នា អស់​រយៈ​ពេល​៥​ខែ​អ្វី​ៗ ត្រូវ​បាន​បែក​ធ្លាយ​ស្នេហា​រុះ​រោយ ដោយ​បុរស​រូប​នោះ មិន​មែន​ជា​ពោះ​ម៉ាយ​ទេ គឺ​ជាប្តី​របស់​គេ​នៅ​ឡើយ​អ្វីៗ ត្រូវបានលាតត្រដាង ដឹង​ការ​ពិត ឃើញសភាពមិនស្រួល ប្តីហេងស៊យ​រូប​នោះ គេច​គេ​ចោល​បាត់ ទៅ​រស់​នៅ​ជា​មួយ​ប្រពន្ធ​ដើម​គេ​វិញ ទុក​ឲ្យ​នាង​រស់​នៅ​តែល​តោល ដូច​ចក​អណ្តែត​ទឹក សន្ធឹក​ផ្គរ​លាន់ រេរា​ទៅ​តាម​ខ្យល់​បក់ ក្តីស្រម៉ៃ​ត្រូវ​បាន​រលាយ​តាំង​ពី​ពេល​នោះ​មក ស្រប​ពេល​ដែល​នាង​ពពោ ទម្ងន់​កូន​ក្នុង​ផ្ទៃ​៥​ខែ ខ្សែ​ជីវិត​វិល​ទៅ​រក​ភាព​ដើម​តស៊ូ ការងារ​ដ៏​សែន​លំបាក ក្នុង​ដំណើរ​នៃ​ជីវិត​រែក​ពន់ ដោយ​កម្លាំង​បាយ រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ខណៈ​ដែល​ខ្លួន​ពោះ​ធំ​គ្រប់​ខែ​ទៅ​ហើយ កំពុង​ធ្វើ​ការងារ​គ្រាន់​ដូរ​បាយ ស្រាប់​តែ​កើត​មាន​អាការៈ​ចុក​សៀត​ក្នុង​ពោះ បែកទឹកភ្លោះ​ឈឺ​ពោះសម្រាលកូន ទាំង​គ្មាន​ប្រាក់​មួយ​រៀល​បម្រុង​ទុក ពេល​នេះ​ហើយ​ជីវិត​នាង ធ្លាក់​ចូល​ដល់​កំពង់​ត្រូវ​ដើរ​ឆ្លង​មហា​សាគរ​ទៀត ។

ស្រ្តីខាងលើដោយជួបនូវក្តីលំបាកតោកយ៉ាកវេទនា គ្មានទីពឹងត្រូវបានអ្នកជិតខាងមើលឃើញនឹងភ្នែកអត់មហាសែនក្រជួយជាថវិការបន្តិចបន្តួចនិងជួយហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅ សម្រាលនៅមន្ទីរ​ពេទ្យបង្អែក​ពោធិ៍​ចិន​តុង ។ ដោយ​ជីវិត​ធ្លាក់​មក​ដល់​កម្រឹត​ក្រខ្សត់ ស្រ្តី​ខាង​លើ​សុខ​ចិត្ត​លើក​ដៃ សូម​អំពាវនាវដល់សម្បុរសជន មេត្តាជួយដល់រូបនាងផង ៕