ដល់កហើយ! ផឹកស្រវឹងជិះម៉ូតូទៅបុកគេដួលសន្លប់ខ្លួនឯង
|ភ្នំពេញ៖ បុរសម្នាក់ផឹកស្រវឹងទាំងថ្ងៃជិះម៉ូតូបុកម៉ូតូផ្សេងមួយទៀតបណ្ដាលអោយរងរបួសទាំងសងខាង ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧ តាមផ្លូវបេតុងមុខវត្តសំបូរមាស ឋិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ភាគីទាំងសងខាងមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេព្រោះម្នាក់ទៅពេទ្យខ្លួនឯងចំណែកបុរសដែលផឹកស្រវឹងទាំងថ្ងៃសន្លប់ស្ដូកនូវកន្លែងកើតហេតុ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុខពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវេវអេសពណ៍ខ្មៅពាក់ស្លាកលេខ កំពង់ចាម 1D 7978 ក្នុងទិសដៅពីកើតទៅក្នុងល្បឿនយ៉ាងលឿននិងរេពេញផ្លូវ ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ទៀតបានជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅពាក់ស្លាកលេខ1Q.2750 ដែលធ្វើដំណើរបញ្ជា្រសទិសគ្នា បណ្ដាលអោយរងរបួសរលាត់ដៃនិងរលាត់មុខពេលនោះក៏ទៅពេទ្យដោយខ្លួនឯង ចំណែកបុរសដែលជិះម៉ូតូម៉ាកវេវអេស ហើយស្រវឹងទាំងថ្ងៃនោះបានដួលបោកក្បាលពីក្រោយបណ្ដាលអោយសន្លប់ស្ដូកស្ដឹងនូវកន្លែងកើតហេតុ ក៏បានរថយន្តសង្គ្រោះបង្អែកដង្កោដឹងទៅសង្គ្រោះផងដែរ ។
ក្រោយពីកើតហេតុក៏ឃើញវត្តមានសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ បានចុះមកវាស់វែងនិងយកម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌដង្កោ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕