បុរស​ម្នាក់​មាន​ជំ​ងឺ​សសៃ​ប្រសាទ​មើល​មិន​ជា បាន​សម្រេច​ចិត្ដ​ចង.ក​សម្លាប់​ខ្លួន

ភ្នំពេញ៖ បុរស​ម្នាក់​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង​ដោ​យចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុង​​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៣០​ក្រុម​២៧​ភូមិ​១០​ផ្ទះ​ជួល​លេខ​២៧​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​ កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨​ខែ​កញ្ញា​ឆ្នាំ​២០១៧ ។

បុរស​ដែល​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​ឯង​នេះ​ឈ្មោះ​សាន វាសនា​អាយុ​៣១​ឆ្នាំ​មុខ​របរ អូស​រទេះ​សំរាម​និង​មាន​ប្រពន្ធ​ឈ្មោះ អ៊ុង ស្រី​ណាក់​មុខ​របរ​លក់​កាហ្វេ​អ្នក​ទាំង​ពី​ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​​ភ្ញាក់​ផ្អើល​រូប​គាត់​ចេញ​ទៅ​លក់​កាហ្វេ​នៅ​ម៉ោង​៩​ព្រឹក​ដោយ​បុរស​ជា​ប្តី​នៅ​ផ្ទះ​ម្នាក់​ឯង​លុះ​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​រសៀល ទើប​គាត់​ត្រឡប់​មក​ពី​លក់​កាហ្វេ​វិញ​ក៏​ប្រទះ​ឃើញ​ប្តី​បាន​ចង.ក​ស្លាប់​បាត់​ទៅ​ហើយ​ការ​ចង​នេះ​ដោយ​យក​អាវ​ពណ៌​ទឹក​ប៊ិច ពេល​ឃើញ​ដូច្នេះ​គាត់​ក៏​បាន​ស្រាយ​ទម្លាក់​ចុះ​ក្រោម​ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថ​កិច្ច​មូល​ដ្ឋាន​ឲ្យ​មក​ពិនិត្យ​តែ​ម្តង ។

ពាក់​ព័ន្ធ​និង​រឿង​ខាង​លើ​នេះ​ដែរ​តាម​ការ​បញ្ជា​ក់​ពី​ប្រពន្ធ​របស់​សព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា គាត់​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ​ដោយ​គ្មាន​កូន​ម្នាក់​ទេ ហើយ​ប្តី​គាត់​មាន​ប្រវត្តិ​សសៃ​ប្រសាទ​អស់​រយៈ​ពេល​២​ទៅ​៣​ឆ្នាំ​កន្លង​មក​ហើយ​ដោយ​នៅ​ថ្ងៃ​កើត​ក៏​ប្តី​គាត់​បាន​លេប​ថ្នាំ​សសៃ​ប្រសាទ​ផង​ដែរ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​មក​ដល់​កន្លែង​កើត​ហេតុ​និង​ទាក់​ទង​ទៅ​សម​ត្ថកិច្ច​មក​ធ្វើ​កោសល្យ​វិច្ចយ​រួច​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕