នគរបាល​ខណ្ឌ​មាន​ជ័យ​មិន​ហ៊ាន​បង្ក្រាប​ល្បែង​សុី​សង​ជល់​មាន់​តាម​ប្រព័ន្ធ​online លី សុជាតិ ដែល​កំពុង​បើក​លេង​យ៉ាង​រលូន

ភ្នំពេញ៖​ ​បើ​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ភូមិ​ឬស្សី សង្កាត់​ស្ទឹង​មាន​ជ័យ២ ខណ្ឌ​មានជ័យ យើង​នឹង​ឃើញ​ភោជនីដ្ឋាន​មួយ​ដែល​មាន​យី​ហោ​ឈ្មោះ”លី សុជាតិ​”ដែល​ជា​ហាង​ផឹក​សុី​មួយ​កន្លែង​មាន​ភ្ញៀវ​ចូល​ទៅ​ផឹក​សុី​មិន​សូវ​ជា​ច្រើន​កុះ​ករ​នោះ​ទេ ។

តែ​បើ​យើង​ក្រឡេក​ទៅ​មើល​តូប​កាហ្វេរ​មួយ​ដែល​នៅ​ជាប់​គ្នា​នោះ​ហើយក៏​ជា​កន្លែង​របស់​ម្ចាស់​ហាង​ឈ្មោះ លី សុជាតិ ផង​ដែរ ដែល​កំពុង​បើក​បង្កប់​នៅ​ល្បែង​សុី​សង​ភ្នាល់​ប្រជល់​មាន់​តាម​ប្រព័ន្ធ​online ដែល​មាន​អ្នក​ញៀន​ល្បែង​សុី​សង​ជា​ច្រើន​នាក់​ចូល​ទៅ​លេង​ជា​រៀង​រាល់​ថ្ងៃ​និង​ហ៊ោរ​កញ្ជៀវ​យ៉ាង​សប្បាយ​ផង​ដែរ ដែល​បង្ក​ផល់​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​លំ​នៅ​ដ្ឋាន​ជិត​កន្លែង​នោះ ។
ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ដែរ​លោក ម៉ៅ សាវឿន នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ ហាក់​ដូច​ជា​មិន​អើ​ពើរ​និង​មានចំ​ណាត់​ការ​ទៅ​លើ​កន្លែង​ដែល​បើក​លេង​ល្បែង​សុី​សង​ទាំង​នេះ ដែល​ជា​ហេតុ​បង្ក​អោយ​មាន​បទ​ល្មើស​កើត​ឡើ​ង​ជា​ញឹក​ញាប់​នៅ​ក្នុង​មូល​ដ្ឋាន​ដូច​ជា​ឆក់ ប្លន់ គាស់​ផ្ទះ​ប្រជាពល​រដ្ឋ និង​បទ​ល្មើស​ផ្សេងៗ​ជា​ច្រើន​ទៀត ឬ​មួយ​ក៏​បាន​លាភ​សការះ​ខ្លះៗ​ពី​ម្ចាស់​ទី​តាំង​ខាង​លើ​ទើប​បណ្ដែត​បណ្ដោយ​អោយ​មាន​កន្លែង​លេង​ល្បែង​សុី​សង​យ៉ាង​គគ្រឹកគ​គ្រេញ​បែប​នេះ ។

​ភ្នាក់​ងារ​សារ​ព័ត៌​មាន​យើង​បាន​ទាក់​ទង​ទៅ​លោក តេង សុីណូ ដែល​ជាង​អធិការ​នគរបាល​ខណ្ឌ​មាន​ជ័យ​តាម​whatsApp​ផង​ដែរ​ចំពោះ​ព័ត៌មាន​នេះ តែ​លោក​មិន​ឆ្លើយ​តប ៕