សមត្ថកិច្ច៖ ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​សម្លាប់​កូន​ស្រី និង​ឪពុក​ក្មេក​

រាជធានី​ភ្នំពេញ៖ នៅ​រសៀល​ម៉ោង​២ ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ដែល​ជា​ឃាតក រឹត.ក កូន​ស្រី​ខ្លួន​អាយុ ២​ឆ្នាំ​សម្លាប់ ហើយ​បន្ត​ទៅ​សម្លាប់​ឪពុក​ក្មេក​នៅ​ក្នុង​មន្ទីពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង រួម​ទាំង​វត្ថុតាងទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ហើយ។ នេះ​បើ​តាម​សម្ដី​របស់​សមត្ថកិច្ច​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​បង្ហាញ​មុខ​ជន​សង្ស័យ​កាល​ពី​ព្រឹក​មិញ​នេះ។​

យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​បាន​សារភាព​ថា កាល​ពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៧ ខ្លួន​ពិត​ជា​បាន​សម្លាប់​កូន​ស្រី​ខ្លួន​អាយុ​៣​ឆ្នាំ ដោយ​រឹត​.ក​នឹង​ខ្សែ​ភ្លើង ហើយ​ក៏​បាន​យក​ខ្សៃ​ភ្លើង​រឹត​.ក​ខ្លួនឯង​ប៉ង​បញ្ចប់​ជីវិត​ខ្លួន​ឯង​តាម​ក្រោយ។ តែ​នៅ​ពេល​ថប់​ខ្សល់​គេ​ក៏​បាន​ត្រដរ​ខ្យល់​ប្រកាច់ ធ្វើឲ្យ​ដាច់​ខ្សែ​ភ្លើង​នោះ។ ដោយ​មាន​ការ​ឈឺ​ចាប់​លំបាក គេ​ក៏​ឈប់​សម្លាប់​ខ្លួន ក៏​ជិះ​ឡាន់​តាក់​ស៊ី​ទៅ​ខេត្ត​ស្វាយ​រៀង ប៉ុនប៉ង​សម្លាប់​ម្ដាយ​ក្មេក ដើម្បី​បំបែក​បំបាក់​គ្រួសារ​ពួក​គាត់។ តែ​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយ​រៀង​ជន​សង្ស័យ​បាន​ជួប​តែ​ឪពុក​ក្មេក ខ្លួន​ក៏​បាន​រៀបរាប់​ថា «ម្ដាយ​ក្មេក​និង​ប្រពន្ធ​បាន​លែង​លះ​ខ្លួន​ហើយ ខ្លួន​ក៏​បាន​យក​កូន​ទៅ​ចិញ្ចឹម ហើយ​ខ្លួន​មក​នេះ​ដើម្បី​សម្លាប់​ម្ដាយ​ក្មេក»។ ឪពុក​ក្មេក​ឈឺ​ដើរ​មិន​រួច​ហើយ​ខ្មាស​គេ ក៏​ពឹង​កូន​ប្រសារ​ជើង​ល្អ​ជូន​ទៅ​បត់​ជើង​ក្នុង​មន្ទប់​ទឹក។ ពេល​គ្រា​ឪពុក​ក្មេក​តាម​ផ្លូវ​ទៅ​បត់​ជើង​នោះ ជន​សង្ស័យ​ក៏​បែរ​គោល​បំណង​មក​សម្លាប់​ឪពុក​ក្មេក​វិញ ព្រោះ​ដើម្បី​ឲ្យ​ព្រាត់ប្រាស​ប្ដីប្រពន្ធ​ដូច​ខ្លួន​ដែរ។ ពេល​ដល់​ក្នុង​បន្ទប់​ទឹក​ហើយ ខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​ច្របាច់​.ក​ឪពុក​ក្មេក ហើយ​ជ្រមុជ​ក្បាល​គាត់​ចូល​ទឹក​បន្គន់​ស្លាប់​តែ​ម្ដង។​

ធ្វើ​សកម្មភាព​សម្លាប់​ឪពុក​ក្មេក​ហើយ ជន​សង្ស័យ​បាន​ជិះ​តាក់​ស៊ី​ត្រឡប់​មក​ភ្នំពេញ​វិញ រួច​ក៏​បន្ត​ដំណើរ​តាម​តាក់ស៊ី​មួយ​ទៀត​ទៅ​ជិត​ដល់​ស្រុក​កំណើត ដល់​ពេល​យប់​ហើយ​ជនសង្ស័យ​ក៏​សម្រាក​ក្នុង​ព្រៃ​១​យប់។ លុះ​ព្រឹក​ឡើង​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ​ទើប​ធ្វើ​ដំណើរ​មក​ផ្ទះ​ពូ​ជីដូន​មួយ​ឈ្មោះ ចក់ រក​បាយ​ហូប តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ក៏​ឃាត់​ខ្លួន​បាន​តែ​ម្ដង​នៅ​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។​

សូម​បញ្ជាក់​ថា ជន​សង្ស័យ​ឈ្មោះ អង សំណាង អាយុ ២៦​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ មាន​ប្រពន្ធ​ឈ្មោះ ពេជ្រ សាខុន អាយុ​២២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ។ ចំណែក​កូន​ស្រី​រងគ្រោះ​ឈ្មោះ សំណាង ចរិយា អាយុ​៣​ឆ្នាំ។

សូម​រំលឹក​ថា យោង​តាម​សមត្ថកិច្ច​មូុលដ្ឋាន​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ២ ខែ​កញ្ញា​ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែសីហា ជន​សង្ស័យ​បាន​ចាប់​រំលោភ​ម្ដាយ​ក្មេក​ខ្លួន ហើយ​ប៉ុនប៉ង​សម្លាប់​បំបិទ​មាត់ តែ​មិន​បាន​សម្រេច ព្រោះ​បាន​រើ​បំរះ​រួច ហើយ​រត់​រក​អ្នក​ជិត​ខាង​ជួយ​ទាន់។ តែ​ជន​សង្ស័យ​បាន​គំរាម​ថា បើ​ហ៊ាន​ប្ដឹង​សមត្ថកិច្ច​គេ​នឹង​សម្លាប់​ចោល​មួយ​ពូជ។

លុះ​ដល់​ថ្ងៃ​ទី​៣០ ខែ​ឆ្នាំ​ដដែល​ប្រពន្ធ​ជន​សង្ស័យ​បាន​សុំ​លែង​លះ ព្រោះ​ដឹង​រឿង​ដែល​ខ្លួន​បាន​ធ្វើ​អំពើ​ថោក​ទាប​រំលោភ​ម្ដាយ​បង្កើត​ខ្លួន។ ជន​សង្ស័យ​ខឹង​ក៏​បាន​នាំ​កូន​មក​ភ្នំពេញ​ស្នាក់​នៅ​ជាមួយ​ប្អូន​ស្រី​បង្កើត​របស់​ខ្លួន​នៅ​ចំណុច​បន្ទប់​ជួល​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។​

លុះ​ដល់​ថ្ងៃ​ទី​២ ខែកញ្ញា ជន​សង្ស័យ​ក៏​បាន​សម្លាប់​កូន​ខ្លួន​ឈ្មោះ សំណាង ចរិយា អាយុ​៣​ឆ្នាំ ដោយ​យក​ខ្សែ​ភ្លើង​រឹត.ក ​ស្លាប់​នៅ​នឹង​កន្លែង រួច​បន្សល់​ទុក​បណ្ដាំ​មួយ​សន្លេឹក​ដែល​មាន​ន័យ​យ៉ាង​ដូច្នេះ​ថា «សូម​ម៉ែ​យក​ក្រដាស​នេះឲ្យ​អូន​សាខុន បង​លា​ហើយ បង​បាន​សម្លាប់​ខ្លួន​ពីរ​នាក់​ឪកូន ដោយសារ​អូន​ស្អប់​បង បង​លា​ទាំង​អាល័យ តែ​បង​ប្រាប់​អូន​ថា ទោះ​បី​ជា​បង​ស្លាប់ ក៏​បង​នៅ​តែ​ស្រឡាញ់​អូន»។ បន្ទាប់​ពី​សម្លាប់​កូន​ហើយ​ជន​សង្ស័យ​បាន​ធ្វើ​ដំណើរ​ទៅ​ខត្ត​ស្វាយរៀង ហើយ​សម្លាប់​ឪពុក​ក្មេក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​គ្មាន​អ្នក​ជំងឺ និង​ម្ដាយ​ក្មេក​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច ចំណែក​កូន​ស្រី​ដែល​ត្រូវ​ជា​ប្រពន្ធ​សង្ស័យ​បាន​ទៅ​ធ្វើការនៅ​រោងចក្រ។​

តាម​ប្រភព​ពី​នារី​ឈ្មោះ សឿន សោភា អាយុ​១៧​ឆ្នាំ ត្រូវ​ជា​ប្អូន​បង្កើត​របស់​ជន​សង្ស័យ បាន​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា​​ថា ខ្លួន​គ្រាន់​តែ​ដឹង​ថា បង​ប្រុស​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​នៅ​ឯ​ខេត្ត​ស្វាយរៀង តែ​មិន​ច្បាស់​ថា​រឿង​អ្វី​ដែរ ហើយ​បាន​យក​កូន​ស្រី​រត់មក​ស្នាក់​នៅ​បន្ទប់​ជួល​របស់​ខ្លួនបាន​៣​យប់​៤​ថ្ងៃ​មក​ហើយ មុន​កើត​ហេតុ ខណៈ​ដែល​នាង​ចេញ​ទៅ​ធ្វើការ​បាត់ បងប្រុស​និង​កូន​នៅ​ក្នុង​បន្ទប់ លុះ​ដល់​វេលា​ម៉ោង​ខាង​លើ គឺ​ពេល​ចេញមកពី​ធ្វើការ​វិញ រុញ​ទ្វារ​ទៅ​ក៏​ប្រទះ​ឃើញ​ក្មួយ​ស្រី​ស្លាប់​នៅ​លើ​តុ ដោយ​មាន​ខ្សែ​ភ្លើង​រុំ​ព័ទ្ធ​ផង នឹក​ស្មាន​ថា​ឆក់​ខ្សែ​ភ្លើង ក៏​ឆោឡោ​ឲ្យ​អ្នកជិត​ខាង​មក​ជួយ​មើល ពេល​ដែល​បងប្អូន​អ្នក​ជិត​ខាង​មក​ដល់​ទើបដឹង​ថា ក្មេង​ស្រី​ស្លាប់​ដោយសារ​រឹត.ក សម្លាប់ បាត់​ហើយ ហើយ​បងប្រុស​របស់​ខ្លួន​ជា​ឪពុកក្មេង​រងគ្រោះ ក៏​បាត់​ទៀត ទើប​ដាក់​ការសង្ស័យ​ថា​ឪពុក​ជា​អ្នក​រឹត.ក សម្លាប់​កូន​ខ្លួនឯង ជា​ករណី​ឃាតកម្មទៅ​វិញ ហើយ​គេច​ខ្លួន​បាត់ មាន​ទាំង​សរសេរ​លិខិត​បណ្តាំ​មួយ​សន្លឹក​មាន​ខ្លឹមសារ​ដូច​ខាង​លើ។​


សូម​ទស្សនា​វីដេអូ