បើក​រថយន្ត​ទាំង​ងងុយ​ដេក មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​បើក​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ

រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ទំនង​ជា​ងងុយ​ដេ​ក​​ខ្លាំង បាន​បើក​រថយន្ត​មិន​ប្រយ័ត្ន​បណ្តាល​អោយ​រេ​ចង្កូត​ធ្លាក់​ប្រលាយ​ទឹក​ស្អុយ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ចំណុច​ផ្លូវ​ដួង​ងៀប ( ផ្លូវ​សេះ​ស ) ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ កាល​ពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ។

យោងតាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​សង្គេត​ឃើញ​រ​ថយន្ត​មួយ​គ្រេឿង​ម៉ាក​យី​ឌុក​ដឹក​ដី​ធុន​ធំ​មួយ​គ្រេឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-​74​91 បើក​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ដួង​ងៀប ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត និង​ក្នុង​ល្បេឿន​ធម្មតា ។ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាង​លើ មិន​ដឹង​ជា​មាន​រេឿង​អ្វី​ស្រាប់​តែ​រថយន្ត​ត្រូវ​រេចង្កូត​បើក​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រលាយ​លូ​ទឹក​ស្អុយ ផ្ញារ​ជើង​ម្ខាង​ឡើង​លើ​តែ​ម្តង ។

ក្រោយ​ពេល​កើត​ហេតុ គេ​សង្គេត​ឃើញ​អ្នក​បើកបរ​រថយន្ត បាន​បើក​ទ្វារ​ស្រវា​ចេញ​មក​លើ​គោក​វិញ ទាំង​ទឹក​មុខ មាន​អាការៈ ងងុយ​ដេក​ខ្លាំង ពោល​ភ្នែក​បើក​មិន​រួច​តែ​ម្តង ។ ក្នុង​នោះ​ដែរ គេ​សង្គេត​ឃើញ​មាន​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​អន្តរាគមន៍​ផង​ដែរ ប៉ុន្តែ​មិន​បាន​ធ្វើ​ការ​វាស់​វែង​អ្វី​ទាំង​អស់ គឺ​បានទំ​នាក់​ទំនង​ហៅ​ម្ចាស់​រថយន្ត​ខាង​លើ អោយ​មក​ស្ទូច​យក​រថយន្ត​របស់​ខ្លួន​ទៅ​វិញ​ចុះ ព្រោះ​ក្នុង​ហេតុ​ការណ៍​នេះ​មិន​បាន​បណ្តាល​អោយ​មាន​មនុស្ស​ណា​ម្នាក់​​រង​របួស​ឡើយ ពិសេស​មិន​បាន​បង្ក​អោយ​មាន​ជា​ការ​ខូច​ខាត​ដល់​សម្បត្តិ​សាធារណៈ ៕