ពាក់​ស្លាក​ម៉ាស្សា​កោស​ជប់ តែ​ខាង​ក្នុង​វិញ​បង្កប់​សេវា​បម្រើ​ផ្លូវ​ភេទ

រាជធានី​ភ្នំពេញៈ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទ​ល្មើស ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ពារ​អនិតិជន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ និង​មាន​ការ​ចូល​រួម​ពី​កម្លាំង​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ បាន​ចុះ​បង្ក្រាប​ទី​តាំង​កោស​ជប់​មួយ​កន្លែង​ដែល​មាន​ទី​តាំង​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ថ្ម​គោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​ពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៧ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​ការ​ចុះ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​បើក​ការ​ស្រាវ​ជ្រាវ​មួយ​រយៈ​មក​ហើយ ទើប​ឈាន​ដល់​នគរ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនិតិជន​ក្រុង​ភ្នំពេញ​បាន​ចុះ​ប្រតិ​បត្តិ​ការ​បង្រ្កាប​និង​ឆែក​ឆេរ​ទី​តាំង​ម៉ាស្សា​មួយ​កន្លែង ដែល​ឃាត់​ខ្លួន​មេការ​ម្នាក់​ ឈ្មោះ​ ញ៉ែត​ មុំ ភេទស្រី យុ៤៥ឆ្នាំ​ បន្ទាប់​ពី៦​នាក់​ផ្សេង​ទៀត​ ដែល​ជា​ជន​រង​គ្រោះ​ត្រូវ​បាន​រំដោះ​យក​ចេញ​ បន្ទាប់​ពី​ពួក​នាង​ត្រូវ​បាន​គេ​ជួញ​ដូរ​តាម​រយៈ​ការ​ម៉ាស្សា​ ប៉ុន្តែ​បង្កប់​សេវា​បម្រើ​ផ្លូវ​ភេទ ​៕