ខណៈ​នេះ​ភ្លើង​កំពុង​ឆាប​ឆេះ​ហាង​សាច់អាំង​យីហោ ហេងហេង​២A យ៉ាង​សន្ធោសន្ធៅ

ភ្នំពេញ៖ យោង​សេចក្ដី​រាយ​ការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈវេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ អគ្គីភ័យ​កំពុង​ឆាបឆេះ​ហាង​សាច់​អាំង​យីហោ ហេងហេង​២A យ៉ាង​សន្ធោរសន្ធៅ​ដែល​ស្ថិត​នៅ​ផ្លូវ ៥៩០ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក។ រថយន្ត​ពន្លត់​អគ្គីភ័យ​កំពុង​ធ្វើ​អន្តរាគមន៍​យ៉ាង​សស្រាក់​សស្រាំ។​

យោង​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មាន​ផ្ទុះ​ធុង​ហ្គាស​ខណៈ​ដែល​ភ្ញៀវ​កំពុង​ពិសារ​អាហារ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ភ្ញៀវ​រត់​យក​ប្រាស​អាយុអស់ តែ​សំណាង​ល្អ​ពុំ​មាន​មនុស្ស​រង​របួស​ឬ​ស្លាប់​ទេ ​ចំណែក​​ការ​ខូចខាត​អស់​ទ្រព្យ​សម្បត្តិ ពុំ​ទាន់​មាន​ប្រភព​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា​សូម​ប្រិយមិិត្ត​មេត្តា​រង់​ចាំ​តាម​ដាន​ព័ត៌មាន​លម្អិត​ពី​ដំណឹង​យប់​មិញ​នៅ​ថ្ងៃ​ស្អែក។​