សាក​សព​លោក​គ្រូ​បង្រៀន​​ម្នាក់​ស្លាប់ នៅ​មុខ​សាលា​ទួល​គោក​សង្ស័យ​ករណី​វ៉ៃ​ប្លន់

ភ្នំពេញ៖ សាក​សព​លោក​គ្រូ​បង្រៀន​ម្នាក់​ដេក​ស្លាប់យ៉ាងអាណោចអាធម៌នៅមាត់ទ្វាររបងសាលា​បឋម​សិក្សា​ទួល​គោក​បន្សល់​ទុក​កូន​ប្រុស​ស្រី​តូច​ៗ​ចំនួន​៥​​នាក់​ និង​ប្រពន្ធ​ អោយ​រង​ទុក្ខ​សោក​សង្រេង​ ។​ ហេតុការណ៍​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​៦​ និង​៣០​​នាទី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៧​ ស្ថិត​នៅ​មាត់​ទ្វារ​របង​សាលា​បឋម​សិក្សា​ទួល​គោក​ សង្កាត់​បឹង​កក់​១​ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ​ ។

​ប្រភព​ព័ត៌​មាន​ពី​ស្រ្តី​ឈ្មោះ​ ប៊ួ​ ច័ន្ទថន​ មុខ​របប​លក់​ដូរ​ក្នុង​សាលា​ ស្នាក់​នៅ​ក្នុង​សាលា​ ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​ឈ្មោះ​ ឆន​ ណុប​ ភេទប្រុស​អាយុ​៥២​ ឆ្នាំ​ មុខ​របប​នាយក​ស្ដី​ទី​សាលា​បឋម​សិក្សា​ទួល​គោក​(ពៅ​អ៊ុំ​)​ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​ ស្រុក​កំណើត​ ភូមិ​ចេក​ ឃុំ​ស្តុក​ ស្រុក​គង់​ពិសី​ ខេត្ត​កំពង់​ស្ពឺ​ មុន​ពេល​កើត​ហេតុ​តាំង​ពី​ម៉ោង​១​ រំលង​អាធ្រាត​គឺ​ជន​រង​គ្រោះ​បាន​ចេញ​ពី​កម្ម​វីធី​ជប់​លៀង​ជា​មួយ​មិត្តភ័ក្រ្ត​រួច​បាន​តេ​ហៅ​គាត់​អោយ​បើក​ទ្វារ​អោយ​គាត់​ចូល​ក្នុង​តែ​គាត់​(ប្រពន្ធ)​ប្រាប់​ថា​មិន​មាន​សោរ​ទ្វារ​របង​សាលា​នោះ​ទេ​ដូច្នេះ​មិន​បាន​ចេញ​មក​បើក​ទ្វារ​នោះ​ទេ​រួច​គាត់​បាន​បិទ​ទូរស័ព្ទ​ដេក​វិញ​ជា​មួយ​កូន​តូច​ទៅ​ ។​

លុះ​ដល់​ព្រឹក​នៅ​ពេល​ដែល​សន្តិសុខ​យាម​សាលា​បាន​បើក​ទ្វារ​របង​សាលា​ក៏​ឃើញ​សព​លោក​គ្រូ​ដេក​ស្លាប់​ជាប់​ជា​មួយ​ដំបង​ឈើ​នៅ​ក្បែរ​សព​នៅ​មាត់​ទ្វារ​របង​បាត់ទៅ​ហើយ​ក៏​ភ្ញាក់​ផ្អើល​ដល់​ប្រពន្ធ​និង​កូន​រត់​ចេញ​មក​មើល​ ។​

ប្រពន្ធ​បាន​បន្ត​ទៀត​ថា​ជនរង​គ្រោះ​បាន​បាត់​បង់​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០​១៦ ស្លាក​លេខ​ភ្នំពេញ​ 1FP 4752 ទូរស័ព្ទ​ដៃ​ និង​កាបូប​លុយ​ សង្ស័យ​តែ​ជា​ករណី​វ៉ៃប្លន់​ជន​​រង​​គ្រោះ​ ។​

ក្រោយពេលសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យរួចបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​ ៕