ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកបង្កការភ្ញាក់ផ្អើលអ្នករស់នៅក្បែរ

ភ្នំពេញ: កាលពីវេលាម៉ោង១០នឹង ៥០នាទី​ព្រឹក​ថ្ងៃទី៣០ខែសីហឆ្នាំ២០១៧ នៅចំណុច​ច្រាំង​ទន្លេ​សាប​ស្ថិត​នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ បាន​ប្រទះ​សាក​សព​បុរស​ម្នាក់​អណែត​ទឹក​តាម​ទន្លេ​សាប​មាន​សភាព​ហើប​ស្អុយ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា សាក​សព​បុរស​រង​គ្រោះ​ដែល​គេ​ប្រទះ​ឃើញ​ខាង​លើ មិន​ទាន់​ស្គាល់​​អត្តសញ្ញាណ​នៅ​ឡើយ​ទេ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា មុន​ពេល​មាន​ការ​ភ្ញាក់​ផ្អើល​ឃើញ​សាក​សព​អណ្ដែត​ទឹក​នោះ​គឺ មាន​​ម្ចាស់​កាណូត​ម្នាក់​បាន​ចុះ​ទៅ​កាណូត​បំណង​ស្រោយ​ខ្សែ​ដែល​ចង​ជា​នឹង​ច្រាំង​ក៏​ស្រាប់​តែ​បាន​ប្រទះ​ឃើញ​សាក​សព​បុរស​ខាង​លើ​តែ​ម្តង ក៏​បាន​រាយ​ការណ៍​ទៅ​អោយ​សមត្ថកិច្ច​ភ្លាម ។

សមត្ថកិច្ច​​ចុះ​​មក​​ដល់​​កន្លែង​​កើត​​ហេតុ​​បាន​​ធ្វើ​ការ​​អូស​​ទាញ​​សព​​រងគ្រោះ​​ខាង​​លើ​​គោក​ រួច​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើ​កោសល្យ​វិច្ឆ័យ​លើ​សាក​សព ក្រោយ​ពេល​ធ្វើ កោសល្យ​វិច្ឆ័យ​រួច​សមត្ថកិច្ច​បាន​យក​សាក​សព​ទៅ​តម្កល់​នៅ​វត្ដ​ទួល​សង្កែ ដើម្បី​រក​ក្រុម​គ្រួសារ​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕