ខឹងខ្លាំងពេកនាំបក្សពួកទៅចាប់នារីជាសង្សារឃុំទុកក្នុងបន្ទប់រហូតជិតដាច់ដង្ហើម

ភ្នំពេញ: កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​ឆ្នាំ​២០១៧​ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​២​ក្បែរ​សួន​ឧស្សាហ៍​កម្ម​កា​ណា​ឌី​យ៉ា ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បុរស​ម្នាក់​បក្ខពួក​១០​នាក់​ឡើង​មក​វាយ​នារី​ជា​សង្សារ​ដល់​​បន្ទប់​​រួច​បោក​ទូរស័ព្ទ​នាង​ចោល​ខ្ទេច​និង​ចាក់​សោរ​បង្ខាំង​នាងនៅ​​ក្នុង​បន្ទប់​រួច​ពួន​ស្ទាក់​ប៉ង​ចាំ​កាប់​ប្រហា​សម្លាប់​បុរស​ដែល​ជា​សង្សារ​ថ្មី​នាង​ចោល​តែ​ម្តង ដែល​នាំ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។

នារី​រង​គ្រោះ​ឈ្មោះ លី សៀងមួយ ​អាយុ​​២១​​ឆ្នាំ​មុខ​របរ​ រោង​ចក្រ​ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាង​​លើ​ស្រុក​កំណើត​នៅ​ភូមិ​ឆ្អឹង​ជំនី ឃុំកញ្ច្រៀ​​ច ស្រុក​កញ្ច្រៀច ខេត្ត​ព្រៃវែង ។​

ក្នុង​ការ​ចុះ​បង្ក្រាប​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​៣​នាក់​ទី​១.ឈ្មោះ ព្រាប ណុយ​អាយុ​២៣​ឆ្នាំ​មុខ​របរ​បើក​ឡាន​រោងចក្រ​ស្នាក់​នៅ សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

ទី២.ឈ្មោះ អម អេ អាយុ​១៨​ឆ្នាំ មុខ​របរ​នៅ​ផ្ទះ​ស្នាក់​នៅ​ផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​​ចោម​ចៅ ។
ទី៣.ឈ្មោះ វ៉េត វ៉ាយ អាយុ២៣​ឆ្នាំមុខ​របរ​លក់​​​សាច់​​ជ្រូក​ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ នារី​រងគ្រោះ​ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​និង​ជន​សង្ស័យ​ខាង​លើ​​ដែល​ជា​មេ​ក្លោង
ឈ្មោះ ម៉ាប់ រយៈ​ពេល​យូរ​មក​ហើយ ដោយ​អតីត​សង្សារ ឈ្មោះ ម៉ាប់នោះ​ឧស្សាហ៍​ចេញ ចូល​នៅ​ក្នុង​បន្ទប់​នាង​ញឹក​ញាប់​សឹង​រាល់​ថ្ងៃ​តែ​ម្តង តែ​មួយ​រយៈ​ក្រោយ​មក​អ្នក​ទាំង​២​មាន​រឿង​រកាំរ​កូត​ឈាន​ដល់​បែក​បាក់​គ្នា ដោយ​នាង​ក៏​មាន​ស្នេហា​ថ្មី​ជា​មួយ​បុរស​ម្នាក់​ទៀត លុះមក​ដល់​ថ្ងៃ​កើត​ហេតុ​ខាង​លើ ជន​សង្ស័
យ​ដែល​ជា​អតីត​សង្សារ​កំណាច​នោះ បាន​ដឹង​ថា​ នាង​កំពុង​មាន​ស្នេហា​ថ្មី នោះ​កើត​ចេញ​ជា​គំនុំ​ឡើង​វាយ​នាង​យ៉ាង​ដំណំ​ថែម​ទាំង​បោក​ទូរស័ព្ទ​ចោលខ្ទេច​រួច​ក៏​ចាក់​សោ​បង្ខាំង​ឃុំ​នាង​ក្នុង​បន្ទប់​ទៀត​ផង និង​ប្រមូល​បក្ខ​ពួក​១០នា
ក់​ពួន​ស្ទាក់​កាំចាក់​សម្លាប់ បុរស​សង្សារថ្មី​នាង​ចោល​តែ​ម្តង ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ សំ​រ៉ុក​ចូល​រំដោះ​នារី​រងគ្រោះ​បាន​សម្រេច​បំបែក​សំបុក​ចាប់​បាន​ជនសង្ស័​យ​ចំនួន​៣​នាក់និង​ដាវ​១​ដើម ដោយ​មេក្លោង​និងបក្ខពួក​៧​នាក់​ផ្សេង​ទៀត​កំពុង​រត់​គេច​ខ្លួន


ក្រោយ​ពេល​កើត​ហេតុ​ជន​សង្ស័យ​ទាំង​៣​នាក់​កំពុង​នាំ​ខ្លួន​មក​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​សួរ​នាំ​និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​​សែន​ជ័យ​ចាត់​ការ​បន្ត​តាម​នីតិវិធី ៕