បាន​ខ្លួន​ប្រាណ​ហើយ ចង់​ដោះ​ដៃ​មាន​​អី​​ខាង​ស្រី​លួង​ទៅ​ប៉ុស្ដិ៍​ប៉ូលីស

ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​អះ​អាង​ថា​ខ្លួន​ពោះ​ម៉ាយ ក្រោយ​ពី​រត់​ឌុប​បាន​ម៉ូយ​ស្រ្តី​ម្នាក់​ជិះ​ប្រចាំ​យូរ​ៗ​១៥​ថ្ងៃ​ក្រោយ បង្កាត់​ភ្លើង​ស្នេហា រហូត​ដល់​ស្មោះ​ស្ម័គ​នឹងគ្នា ទី​បំផុត​សម្ព័ន្ធ​ភាព​ស្នេហ៍ រស់​នៅ​ជា​មួយ​គ្នា​អង្ក​ក្លាយ​ជា​បាយ មិន​យូរ មិន​ឃ្លាត​ឆ្ងាយ រួម​ជា​មួយ​ពាក្យ​សន្យា​នឹង​ចូល​ស្តី តែ​ខាង​ប្រុស​ចង់​ដោះ​ដៃ ទើប​ខាង​ស្រី​ដឹង​ជើង​ថា​មិន​ស្រួល ល្បួង​នាំ​ជិះ​ទៅ​រកប៉ូលីស បែ​ជា​ខាង​ប្រុស​ចោទ​បំភ័ណ្ឌ​ថា ខាង​ស្រី​ចង់​កៀប​សុី​ម៉ូតូ​ទៅ​វិញ បង្ក​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​មុខ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ សង្កាត់​កាកាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

បុរស​ខាង​លើ​មាន​ឈ្មោះ ញឹក រ័ត្ន អាយុ​៣២​ឆ្នាំ មុខ​របរ​រត់​ម៉ូតូ​ឌុប ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​គ្រោល​គោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សី​កែវ មាន​ស្រុក​កំណើត​ភូមិ​ដូន​យ៉យ ឃុំ​ដូន​យ៉យ ស្រុក​ឈូក ខេត្ត​កំពត អះ​អាង​ថា​ខ្លួន​ជា​បុរស​ពោះ​ម៉ាយ លែង​ប្រពន្ធ ។ ចំណែក​ខាង​ស្រី​មាន​ឈ្មោះ អុឹម ង៉ែត អាយុ២៣ឆ្នាំ មុខ​របរ​ចុង​ភៅ​ហាង ស្នាក់​នៅ​ផ្ទះ​ជួល សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ មាន​ស្រុក​កំណើត​ឃុំ​សេនារាជ​ឧត្តម ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃវែង ។
តាម​ភាគី​ខាង​ស្រី​បាន​ឲ្យ​ដឹង​ថា​ជិត​មួយ​ខែ​ហើយ ដែល​ពួក​គេ​ស្គាល់​គ្នា​តាម​រយៈ​ម៉ូយ​ប្រចាំ​ជិះ​ម៉ូតូ​ឌុប អស់​រយៈ​ពេល​១៥​ថ្ងៃ​ហើយ ក្រោយ​ស្គាល់​សុំ​ស្រឡាញ់​យំ​ស្នេហ៍ រួម​ជា​មួយ​ពាក្យ​សន្យា ខាង​ប្រុស​ខាង​នឹង​ចូល​ស្តី​ដណ្តឹង ទុក​ចិត្ត​នូវ​ពាក្យ​លួង​លោម ទើប​ហ៊ាន​ប្រគល់​ខ្លួន​ប្រគល់​ប្រាណ តែ​ផ្ទុយ​មក​វិញ ៣​ទី​៤​ថ្ងៃ​ក្រោយ​នេះ ខាង​ប្រុស​ចង់​ដោះ​ដៃ លែង​រវល់ ព្យាយាម​គេច​វេស ទើប​ល្បួង​នាំ​ទៅ​ជួប​បង​ប្អូន​នៅ​ភូមិ​ចំការ​ឪឡឹក សង្កាត់​កាកាប២ ខណ្ឌ​ពោធិ៍​សែនជ័យ ហើយ​បង្ហួស​ចូល​ទៅ​ប្តឹង​ប៉ូលីស​អធិការដ្ឋាន​ខណ្ឌ​ពោធិសែន​ជ័យ កាល​ពីរ​សៀល​ថ្ងៃ​ទី​២៨ ខែ​សីហា​នេះ​តែ​ម្តង ដើម្បី​និយាយ​គ្នា​ឲ្យ​ដឹង​ស​ខ្មៅ ក្នុង​ចោទ​ប្រកាន់​បុរស​ខាង​លើ គេច​វេស​មិន​ទទួល​ខុស​ត្រូវ រំលោភ​ក្បត់​ពាក្យ​សន្យា ។

ចំណែក​ភាគី​ខាង​ប្រុស​វិញ​បាន​សារ​ភាព រាយ​រាប់ គ្រា​​ផ្តើម​ស្នេហ៍​ឲ្យ​ដឹង​ថា កាល​ពី​ដើម​ខែ​សីហា ខណៈ​ដែល​រត់​ឌុប ប៉ះ​ចំ​ម៉ូយ ស្រ្តី​ចុង​ភៅ​ខាង​លើ ឌុប​ឡើង​ចុះ​ផ្សារ​ទិញ​ម្ហូប រហូត​ដល់ ឲ្យ​លេខ​ទូរស័ព្ទ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មើល​ឃើញ ខ្លួន​ជា​បុរស​ពោះ​ម៉ាយ នៅ​ផ្ទះ​ជួល​ម្នាក់​ឯង នឹក​មាន​អារម្មណ៍ ចង់​បង្កើត​ស្នេហ៍​ថ្មី ស្រី​ចុង​ភៅ ទើប​ទូរស័ព្ទ​សារ​ភាព​ស្នេហ៍ សុំ​ស្រឡាញ់ និង​សន្យាថា ចូល​ស្តី​នាង​យកធ្វើ​ជា​ប្រពន្ធ​ស្រប​ច្បាប់ បាន​ខ្លួន ប្រាណ​ចំនួន​៣​លើក ២​លើក​នៅ​ផ្ទះ​សំណាក់ ១លើក​ទៀត​នៅ​គេហ​ដ្ឋាន​ខាង​ស្រី ក៏​ប៉ុន្តែ មួយ​រយះ​នេះ​ខ្លួន​រត់​ឌុប រក​លុយ​មិន​បាន​គិត​ថា ខ្លាច​ចិញ្ចឹម​គេ​មិន​ទើប​ប៉ុន​ប៉ង​បញ្ឈប់​ផ្តាច់​ស្នេហ៍ បែខា​ង​ស្រី​នាំ​មក​ផ្ទះ​បង​ប្អូន នៅ​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ័យ​ភិត ទើបប្រាប់ប៉ូលីសថា ខាង​ស្រី​ប៉ុន​ប៉ង គៀប​សុី​ម៉ូតូ ។

ក្រោយ​ពី​គូរ​ស្នេហ៍​ទាំង ប្រេះ​ឆារ​ស្នេហ៍ ឈាន​ទៅ​រក​ភាព​បែក​បាក់​គ្នា និយាយ​មិន​ចុះ​សម្រុង ទើប​ប៉ូលីស​នាំ​ចូល​ប៉ុស្តិ៍ និយាយ​សម្រប​សម្រួល​គ្នា​ដោយ​សន្តិវិធី ៕