Facebook ជា​បំណុល និង​ជា​ប្រភព​នៃ​បញ្ហា បើ​អ្នក​មិន​ចេះ​ប្រើ​វា​ឲ្យ​មាន​ប្រយោជន៍ (មាន​វីដេអូ)

រាជធានី​ភ្នំពេញ៖ បន្ទាប់​ពី​ករណី​ឃាតកម្ម​ប្ដីបាញ់​សម្លាប់​ប្រពន្ធ​ហើយ​បាញ់​សម្លាប់​ខ្លួន​ឯង​ជាក្រោយ​ហើយ ​កាល​ពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ ធ្វើ​ឲ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ But Phin ដែល​ជា​មិត្តភក្ដិ​របស់​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​បង្ហោះ​សារ​សោក​សៅ រន្ធត់​ស្លុត​ចិត្ត អាណិត ស្ដាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​អ្នក​ទាំង​ពីរ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៨ ខែសីហានេះ។​

ម្ចាស់​គណនី​រូប​នេះ​បាន​បញ្ជាក់​ថា ខឹង​ខុស​ខឹង​ខាត ពិតណាស់​ប្រចណ្ឌ​បញ្ជាក់​ពី​ក្ដី​ស្រឡាញ់ តែ​វា​ជា​ប្រភព​នៃ​បញ្ហា និង​វា​ជា​បំណុល​មួយ​ជីវិត។ ត្បិត​តែ​ជា​ប្ដី​ប្រពន្ធ តែ​ប្ដី​មិន​មែន​ជា​កម្មសិទ្ធ​របស់​ប្រពន្ធ ហើយ​ប្រពន្ធ​ក៏​មិន​មែន​ជា​កម្មសិទ្ធ​របស់​ប្ដី​ដែរ ដូច្នេះ​អ្នក​ដើរ​ឆ្ងាយ​មិន​គួរ​ចាប់​អារម្មណ៍​នឹង​ឥទ្ធិពល​ពី​កំណើត​នេះ​ច្រើន​ពេក​ទេ បើ​វា​ត្រូវ​កើត យើងក៏​​មិន​អាច​ឃាត់​វា​បាន​ដែរ តែ​យើង​ត្រូវ​កែ​ច្នៃ​ឲ្យ​មាន​ប្រយោជន៍ តែ​បើ​ដឹង​ថា​គ្មសន​លទ្ធភាព​ហើយ គួរ​ដើរ​ចេញ​ប្រសើរ​ជាង។ «ខឹង​ខុស​ខឹង​ខាត ពិត​ណាស់​ប្រចណ្ឌ​បញ្ជាក់​នូវ​ក្តី​ស្រឡាញ់ តែ​វា​ជា​ប្រភព​នៃ​បញ្ហា វា​ជា​បំណុល​មួយ​ជីវិត ប្តី​មិន​មែន​ជា​កម្មសិទ្ធ​របស់ប្រពន្ធ ប្រពន្ធ​ក៏​មិន​មែន​ជា​កម្មសិទ្ធ​របស់​ប្តី​ដែរ អ្នក​ធ្វើ​ដំណើរ​វែង​ឆ្ងាយ មិន​គួរ​ចាប់​អារម្មណ៍​ទៅ​នឹង​ឥទ្ធិពល​ធម្មជាតិ​ពី​កំណើត​ច្រើន​ពេក​ទេ បើ​វា​ត្រូវ​កើត យើង​ក៏​មិន​អាច​ឃាត់​វា​បាន​ដែរ អ្វី​ត្រូវ​ធ្វើ​គឺ ផ្សំ​គ្រឿង​ទៅ​ជាអ្វី​មាន​ប្រយោជន៍ មាន​ន័យ​ក្នុង​ជីវិត បើ​យើង​គ្មាន​លទ្ធភាព ដើរ​ចេញទទួល​ស្គាល់ ទុក​ឲ្យ​អ្នក​ផ្សេង​ចុះ។»

លោក​បាន​សរសេរ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា យប់​មិញ ខ្ញុំ​ថត​វីដេអូ​នេះទាំង​ភាព​តក់​ស្លុត និង​អាណិត​អាសូរ​ពន់ពេក។ សូម​សម្លាញ់ ទៅឲ្យ​បាន​សុខ​ចុះ!! សម្លាញ់​ធ្លាប់​និយាយ​ប្រាប់​ថា ចាំ​ទំនេរ​ពី​ការងារ​បន្តិច ទៅ​លេង​កំពង់​សោម​ជុំ​គ្នា​ឲ្យ​សប្បាយ​ម្តង។ តែ​ពេល​នេះ ទៅ​ចោល​គ្នាបាត់​ហើយ។ សូម​វិញ្ញាណក្ខ័ន្ធ​សម្លាញ់ និង​ភរិយា ទៅ​ដល់សុគតិ​ភព​ផង​ចុះ។ ពិត​ណាស់​ថា សម្លាញ់​ធ្វើ​នេះ​គឺ​មាន​ហេតុផល តែ​ក៏​មិន​គួរគិត​ខ្លី​បែប​នេះ​សោះ។

ខឹង​ខុស​ខឹង​ខាត ពិត​ណាស់​ប្រចណ្ឌ​បញ្ជាក់​នូវ​ក្តី​ស្រឡាញ់ តែ​វា​ជាប្រភព​នៃ​បញ្ហា វា​ជា​បំណុល​មួយ​ជីវិត ប្តី​មិន​មែន​ជា​កម្មសិទ្ធ​របស់ប្រពន្ធ ប្រពន្ធ​ក៏​មិន​មែន​ជា​កម្មសិទ្ធ​របស់​ប្តី​ដែរ អ្នក​ធ្វើ​ដំណើរ​វែង​ឆ្ងាយ មិនគួរ​ចាប់​អារម្មណ៍​ទៅ​នឹង​ឥទ្ធិពល​ធម្មជាតិ​ពី​កំណើត​ច្រើន​ពេក​ទេ បើ​វា​ត្រូវ​កើត យើង​ក៏​មិន​អាច​ឃាត់​វា​បាន​ដែរ អ្វី​ត្រូវ​ធ្វើ​គឺ​ផ្សំ​គ្រឿង​ទៅ​ជា​អ្វីមាន​ប្រយោជន៍ មាន​ន័យ​ក្នុង​ជីវិត បើ​យើង​គ្មាន​លទ្ធភាព ដើរ​ចេញទទួល​ស្គាល់ ទុក​ឲ្យ​អ្នក​ផ្សេង​ចុះ។

ឫស​គល់​នៃ​បញ្ហា​មាន​ច្រើន​ណាស់ ដែល​មនុស្ស​មួយ​ចំនួន មិន​បានចាប់​អារម្មណ៍​នឹង​អ្វី​ដែល​ខ្លួន​ធ្វើ។ ជួន​កាល​មនុស្ស​អាច​ធ្វើ​រឿង​ដើម្បី បំពេញ​ចិត្ត​អ្នក​ដទៃ​បាន តែ​មិន​អាច​ធ្វើ​ដើម្បី​មនុស្ស​ស្រឡាញ់​បាន​ទេ ដោយសារ​នៅ​ជាមួយ​គ្នា​រាល់​ថ្ងៃ ខួរ​ក្បាល​បាន​ប្រមូល​តែ​រឿង​អាក្រក់របស់​គាត់​មក​ទុក​ក្នុង​ខ្លួន ធ្វើ​ឲ្យ​គាត់​មិន​អាច​ប្រៀប​ជាមួយ​អ្នក​ដទៃបាន។ ហ្វេសប៊ុក ជា​បំណុល និង​ក៏​ជា​ប្រភព​នៃ​បញ្ហា ជា​អាវុធ​ដ៏សាហាវ​បំផុត បើ​មិន​ចេះ​ប្រើ​វា​ឲ្យ​មាន​ប្រយោជន៍។​

សូម​រំលឹក​ថា មាន​ករណី​ឃាតកម្ម​និង​អត្តឃាត​ដ៏​រន្ធត់​មួយ​កើត​ឡើង​កាល​ពី​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០១៧ លោក ខៀវ កូណែល បាន​យក​កាំភ្លើង​ម៉ាក​ឡុក​បាញ់​ប្រហារ​ភរិយា​លោក​ឈ្មោះ យ៉េង លក្ខណា (ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ) រួច​ហើយ​បាន​បាញ់​សម្លាប់​ខ្លួនឯង។ ព័ត៌មាន​បន្ថែម –> រន្ធត់​ណាស់! បាញ់​សម្លាប់​ភរិយា​ហើយ បាញ់​សម្លាប់​ខ្លួន​ឯង​ជា​ក្រោយ មូលហេតុ​…