កម្លាំង​ជំនាញ​កង​រាជ​អាវុធ​ហត្ថ​ទួលគោក បាន​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​

ភ្នំពេញ៖ កម្លាំង​ជំនាញ​កង​រាជ​អាវុធ​ហត្ថ​ទួលគោក បាន​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជាក់​ស្តែង​ពី​បទ​ចែក​ចាយ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​ចំនួន​ម្នាក់​ កាល​ពី​វេលា​ម៉ោង​ប្រហែល​១៥​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០​១៧ ចំណុច​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ​ ។


កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បាន​ដក​ហូត​បាន​រួម​មាន:
-ក្រាម​ស​ថ្លា​២៨កញ្ចប់​តូច​(សង្ស័យគ្រឿងញៀន)

យោង​តាម​ប្រភព​ព័ត៌​មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​​មុន​ពេល​កើត​ហេតុ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ បាន​ទទួល​ព័ត៌មាន​ពី​ករណី​ចែក​ចាយ​គ្រឿង
ញៀន​នៅ​ចំណុច​ខាង​លើ​ទើប​នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី​ថ្ងៃ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០​១៧​កម្លាំង​ជំនាយ​ចុះ​ទៅ​ឃាត់​ខ្លួន​បាន​ចំនួន​ម្នាក់ ជាក់​ស្តែង​រួម​និង​វត្ថុ​តាង​បាន​គ្រឿង​ញៀន​២៨កញ្ចប់​តូច ។

ក្រោយពេលបង្ក្រាបកម្លាំងរាជអាវុធហត្ថខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងយកទៅអប់រំ ៕