អាយុ​ក្រោម ១៨​ឆ្នាំ ធ្វើ​សង្សារ​គ្នា​ រួម​ភេទ​បាន ៣​ដង​នៅ​ផ្ទះ​សំណាក់ ចុងក្រោយ…

ខេត្ត​កណ្ដាល៖ យុវជន​ឈាមរាវ​ដែល​ជា​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២០ ខែសីហា ពី​បទ​រួមភេទ​ជាមួយ​អនីតិជន នៅ​ចំណុច​ផ្ទះ​សំណាក់ បាយ័ន្ត ស្ថិត​នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។​

ក្មេង​ស្រី​រងគ្រោះ​អាយុ ១៤​ឆ្នាំ រស់​នៅ​ភូមិ​សន្សំកុសល៤ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។ ចំណែក​ជន​សង្ស័យ​ឈ្មោះ គីម ឋានៈ អាយុ​១៧​ឆ្នាំ មុខ​របរ​នៅ​ផ្ទះ រស់​នៅ​ភូមិស្វាយជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។​

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រងគ្រោះ​បាន​ស្គាល់​ក្មេង​ប្រុស​ជា​ជន​សង្ស័យ​នៅ​កោះពេជ្រ ហើយ​បាន​សាសង​គ្នា រួច​ក៏​សុំ​ធ្វើ​ជា​សង្សារ​នឹង​គ្នា។ ក្រោយ​មក​ពួក​គេ​បាន​ជួប​គ្នា​៣​ដង​ទៀត​នៅ​កោះពេជ្រ។ ក្រោយ​មក​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ត្រូវ​ម្ដាយ​ស្ដី​បន្ទោស នាង​ក៏​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ ដើម្បី​ទៅ​រស់​នៅ​ជាមួយ​ជន​សង្ស័យ តែ​នៅ​ផ្ទះ​ជន​ស្ស័យ​មិន​កើត ហើយ​រក​ជួល​ផ្ទះ​នៅ​ជាមួយ​គ្នា​មិន​បាន ក៏​នាំ​គ្នា​ទៅ​ស្នាក់​នៅ​ផ្ទះ​សំណាក់ បាយ័ន្ត ខាង​លើ។ ជន​សង្ស័យ​បាន​រួមភេទ​ជាមួយ​ក្មេង​ស្រី​រងគ្រោះ​បាន​៣​ដង។​

លុះ​ព្រឹក​ឡើង ឪពុក​ក្មេង​ស្រី​រងគ្រោះ​បាន​ទូរសព្ទ​ហៅ​នាង​នៅ​ផ្ទះ​វិញ។ នាង​បាន​រៀបរាប់​ដំណើរ​រឿង​ប្រាប់​ឪពុក។ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ទើប​ឈាន​ដល់​ចាប់​ខ្លួន​ជន​សង្ស័យ ក្រោយ​ការ​ស្រវជ្រាវ​របស់​សមត្ថកិច្ច។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​រួមភេទ​ជាមួយ​ក្មេង​ស្រី​រងគ្រោះ​បាន​៣​ដង​មែន។
បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​ដើម្បី​បន្ត​នីតិវិធី។​