ហ្គេម​បាញ់​ត្រី​ នៅ​ក្នុង​ផ្សារ​សូរិយា​ម៉ល បើក​ដំណើរ​​ការ​​គ្មាន​ការ​បង្ក្រាប

ភ្នំពេញ: ទីតាំង​ហ្គេម​បាញ់​ត្រី​១​កន្លែង​នៅ​ក្នុង​ផ្សារ​សូរិយា​ម៉ល បើក​ដើរ​ការ​គ្មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​ដែល​នេះ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​៥១ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូន​ពេញ កំពុង​បើក​លេង​ទាំង​យប់​ថ្ងៃ​យ៉ាង​គគ្រឹក​គគ្រែង គ្មាន​ការ​បង្ក្រាប ទី​តាំង​ខាង​លើ​នេះ​បាន​បើក​ដំណើរ​ការ​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ផ្សារ​សូរិយា​ម៉ល​ ។

ប្រភព​ក្រៅ​ផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា ការ​បើក​ដំណើរ​ការ​បាន​ពី​ព្រោះ​ការ​បង់​លុយ​រ៉ាប់​រយ​ដុល្លារ​ជូន នគរបាល និង​អាជ្ញាធរ ដើម្បី រក្សា​សេចក្តី​សុខ​រវាង​គ្នា​នឹង​គ្នា ជៀស​វាង​ការ បង្ក្រា​ប​​ត្រូវ​ខាត​បង់​ប្រយោជន៍​ទាំង​អស់​គ្នា ។

ជុំ​វិញ​ទី​តាំង​១​កន្លែង​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​ខាង​លើ សារ​ព័ត៌​មាន ដំណឹង​យប់​មិញ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​វរសេនី​យ៍​ឯក ហួត ចាន់យ៉ារ៉ាន់ អធិការ​នគរ​បាល​ខណ្ឌ ដូន​ពេញ បាន​ឡើយ នា​រសៀល​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧​នេះ ៕