ស្អែក​ជា​ថ្ងៃ​ប្រលង​បាក់​ឌុប​ហើយ ក្រសួង​បាន​បិទ​បញ្ជី​ឈ្មោះ លេខ​តុ លេខ​…

រាជធានី​ភ្នំពេញ៖ យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡាបាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​បិទ​បញ្ជី​ឈ្មោះ​បក្ខជន​ លេខ​តុ លេខ​បន្ទប់ តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញា បទ​បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​រាជធានី​-ខេត្ត នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧​នេះ។ សម័យ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែសីហា ស្អែក​នេះ។​

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​នឹង​ប្រព្រឹត្ត​ទៅ​ចំនួន​២​ថ្ងៃ​គឺ​ថ្ងៃ​ទី ២១​និង​២២ ខែសីហា ឆ្នាំ​២០១៧​នេះ ដែល​មាន​បេក្ខជន​ប្រឡង​ចំនួន ១០១ ៤១០ នាក់ (ស្រី​ចំនួន ៥០ ០៤៩​នាក់) ដោយ​ចែក​ចេញ​ជា ១៧៨​មណ្ឌល​សំណេរ ត្រូវ​ជា ៤ ០៩៣ បន្ទប់ ទាំង​ថ្នាក់​វិទ្យសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម។​