ប្រទះ​ឃើញ​សព​ក្មេង​អាយុ​ប្រហែល​៤​ឆ្នាំ​អណ្ដែត​ទឹក

ស្រុកល្វាឯម៖ ប្រទះ​ឃេីញ​សព​អណ្តែត​ទឹក កាល​ពី​វេលា​ម៉ោង​៧​និង​១៥​នាទី​នៅ​ច្រាំង​មាត់​ទន្លេ​មេគង្គ​ ចំណុច​ដី​ឈ្មោះ សេង ញ៉ាញ់ ភូមិ​ថ្ម​គរ ឃុំ​ថ្មគរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ក្មេង​រងគ្រោះ​មិន​ស្គាល់​អត្ត​សញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​៤ ឆ្នាំ​ជា​ជន​ជាតិខ្មែរ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​​នៅ​វេលា​ម៉ោង​០៧.១៥នាទី ថ្ងៃ​ទី​១៩​ខែ​សីហា​ឆ្នាំ​២០១៧ ឈ្មោះ ដូ យ៉ាំង ឡុង ជន​ជាតិ វៀត​ណាម​បាន​ប្រទះ​ឃេីញ​សាក​សព កូន​ក្មេង​អណ្តែត​ទឹក នៅ​មាត់​ទន្លេ ចំណុច​ដី​ឈ្មោះ សេង ញ៉ាញ់ ក្នុងភូមិថ្មគរ ឃុំថ្មគរ ស្រុក​ល្វា​ឯម ដែល​មាន​ភាព រឡេះ រលួយ​ទៅ​ហេីយ​​ ​បន្ទាប់​មកបាន​ទូរស័ព្ទរាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្ដង ។

កម្លាំង​នគរបាល​ប៉ុស្តិ៍ កម្លាំង​ជំនាញ​ស្រុក​និង មេឃុំ​មេ​ភូមិ​ពេទ្យ​មណ្ឌល​សុខ​ភាព​បាន​ពិនិត្យ​សាក​សព​ក្មេង​ពិត​ជា​ស្លាប់​ដោយ​សារ​លង់​ទឹក​ប្រាក​ដ​មែន ។​សាកសព​បាន​កប់​នៅ​ចំណុច​មាត់​ទន្លេ ដេីម្បី​រក្សា​ទុក​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី ៕