គោ​ជល់ ៩០០ កេស​គេច​ពន្ធ​ចូល​ស្រុក​ខ្មែរ

កម្លាំង​គយ​ចល័ត​ចាប់​បាន​គោ​ជល់​ចំនួន ៩០០​កេស កាល​ពី​ថ្ងៃ​ទី ១៩ ខែសីហា ឆ្នាំ​២០១៧​នេះ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​អូរស្មាច់។ ម្ចាស់​ទំនិញ​គេច​ពន្ធ ឈ្មោះ កុក ទៀង ដែល​ជា​ឈ្មួញ​រក​ស៊ី​ជា​យូរ​ឆ្នាំ​មក​ហើយ។ នេះ​បើ​តាម​ការ​ថ្លែង​ប្រាប់​ពី​គយ​ចល័ត។

ប្រភព​ព័ត៌មាន​ពី​គយ​ចល័ត​បាន​បន្ត​ទៀត​ថា ឈ្មួញ​រកស៊ី​គេច​ពន្ធ​ដោយ​ដឹក​ទំនិញ​តាម កុងតឺន័រ​ធំ ចូល​តាម​ច្រក​ព្រំដែន​អូរ​ស្មាច់ ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​បំបែក​ដឹក​តាម​តាម​រថយន្ត​តូច​ៗ​ជា​ច្រើន​គ្រឿង តែ​មិន​អាច​គេច​ផុត​ពី​កម្លាំង​គយ​ចល័ត​ដដែល៕