ជន​ដៃ​ដល់​៤​នាក់​ដក​កាំ​ភ្លើង​បាញ់​នារី​ម្នាក់​ បណ្ដាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម

ភ្នំពេញ: នារីម្នាក់​ត្រូវបាន​ជន​ដៃ​ដល់៤​នាក់​ដក​កាំភ្លើង​បាញ់​ចំនួន​៣​គ្រាប់​បណ្ដាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​២០​នាទី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី​១៩​ខែ​សីហា​ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំនុច​ផ្លូវ​វេង​ស្រេង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោ​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​​សែន​ជ័យ ។

នារី​រងគ្រោះ​មាន​ឈ្មោះ សុីម ភេទ​ស្រី​​អាយុ​២៥​​ឆ្នាំ​មុខ​របរ​កម្មក​រោង​ចក្រ ស្នាក់​នៅ​​ផ្ទះ​​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជយ័ ដែល​មាន​ស្រុក​កំណើត​នៅ​ត្រាំ​ខ្នា ខេត្ដ តាកែវ ។

បេី​​តាម​សាក្សី​នៅ​កន្លែង​កេីត​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កេីត​ហេតុ​ជន​រងគ្រោះ​មាន​គ្នា​ចំនួ​ន​៥​នាក់​ប្រុស​២​នាក់​ស្រី​៣​នាក់ បាន​ចេញ​​ពី​ក្លឹប មីត​ណាយ​ ដោយ​ជិះ​ម៉ូតូ​២គ្រឿង​ដោយ​ម៉ូតូ​ខូច​មួយ​គ្រឿង​ដេរមិន​ឆេះ ក៏​បណ្ដេីរ​មក​ធ្វេី​នៅ​ចំនុច​កេីត​ហេតុ​នៅ​ដែរ​ជាង​កំពុង​ធ្វេី​ម៉ូតូ ក៏​ស្រាប់​តែ​មាន​ម៉ូតូ​ពី​រគ្រឿង ម៉ាកសង់ពណ៌​ខ្មៅ​មួយ​គ្រឿង ស្កុប​ពី​មួយ​ពណ៌​ស មួយ​គ្រឿង មាន​គ្នា​៤​នាក់ បាន​ឈប់​ម៉ូតូ​នៅ​មុខ​តូប​ក្បែរ
កន្លែង​កេីត​ហេតុ ហេីយ​បាន​ស្រែក​ទិញ ទឹក​ស្ទីង ​មួយ​​ដប​​នៅ​ពេល​នោះ​​នារី​រងគ្រោះ​​បាន​ស្រែក​​ថា ឈប់​ម៉ូតូ​ខាង​នោះ​​មេីល​​មក​​ខាង​​នេះ​ធ្វេី​​អី​? បន្ទាប់​​ក្រុម​​ជន​ដៃ​ដល់​​ក៏​បាន​ដក​កាំ​ភ្លេីង​ខ្លី​មួយ​ដេីម​មិន​ស្គាល់​ម៉ាក​បាញ់​ទៅ​លេីនារី​រង​គ្រោះ​ចំនួន​៣​គ្រាប់​បណ្ដាល​ឲ្យ​នារី​រងគ្រោះ​ស្លាប់​នៅ​កន្លែង​កេីត​ហេតុ រួច​ហេីយ​ក្រុម​ជន​សង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ចេញ​ទៅ​ទិញ​ខាង​កេីត​បាត់​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើត​ហេតុ​និង​ទាក់​ទង​ទៅ​កោសល្យ​វិច្ឆ័យ​ក្រុង​ឲ្យ​ចុះ​មក​ធ្វើ​ការ​ពិនិត្យ រួច​យក​សាក​សព​ទៅ​តម្កល់​នៅ​វត្ដ​ពោធិ៍ចិនតុង រង់​ចាំ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕