អគ្គីភ័យ​ឆាប​ឆេះ​រោង​អេត​ចាយ​យ៉ាង​សន្ធោ​សន្ធៅ

រាជធានីភ្នំពេញ៖ អគ្គីភ័យ​លេប​ត្របាក​រោង​អេត​ចាយ​បណ្ដាល​ឲ្យ​ខ្ទេច​គ្មាន​សល់ ហេតុ​ការ ណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​១៨​ខែ​សីហា​ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ រោង​អេត​ចាយ​ខាង​លើ​នេះ​មិន​ទាន់​បាន​ស្គាល់​អត្ដសញ្ញា​ម្ចាស់​នៅ​ឡើយ​ទេ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​ការ​ផ្ទុះ​ចរន្ដ​អគ្គីសនី ទើប​បង្ក​ជា​អគ្គីភ័យ​ឆេះ​ឡើង
បង្ក​ការ​ភ្ញាក់​ផ្អើល​រួច​បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ជួយ​អន្ដរាគមន៍​តែ​អគ្គីភ័យ​ឆាប​ឆេះ​ខ្លាំង​ពេក​មិន​ទាន់​អាច​គ្រប់​គ្រង​ស្ថាន​ភាព​បាន​នោះ​ទេ​បណ្ដាល​ឲ្យ​ឆេះ​ទាំង​ស្រុង រហូត​មក​ដល់​ពេល​នេះ​អគ្គី​ភ័យ​ឆាប​ឆេះ​នេះ​រយៈ​ពេល​៤​ម៉ោង​ទៅ​ហើយ​មិន​ទាន់​មាន​ការ​អន់​ថយ​ទេ ។

យ៉ាង​ណា​មិញ​អគ្គីភ័យ​ឆាប​ឆេះ​នេះ​មិន​ទាន់​ដឹង​ថា មាន​អ្នក​រង​របួស​នៅ​ឡើយ​ទេ រថយន្ត ពន្លត់​អគ្គីភ័យ​ជា​ច្រេីន​គ្រឿង​កំពុង​បាញ់​ពន្លត់​មិន​ទាន់​រលត់​នៅ​ឡើយ ៕