ជិះ​ម៉ូតូ​លឿន​វ៉ា​ជែង​ជ្រុល​ទៅ​ប៉ះ​ម៉ូតូ​១​ទៀត​ដួល​ត្រូវ​ រថយន្ត​កិន​អូស​ជិត​១​គីឡូ​របួស​ធ្ងន់

ភ្នំពេញ​៖​ បុរស​ម្នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រុង​ប្រយត្ន័ វ៉ា​ជែង​រថយន្ត​ផុត​ហើយ​​តែ​សំណាង​មិន​ល្អ​ជ្រុល​ទៅ​ប៉ះ​ម៉ូតូ​មួយ​ គ្រឿង​ទៀត​ដែល​បើក​ឆ្លង​ផ្លូវ​បណ្ដាល​ឲ្យ​ដួល​ត្រូវ​រថយន្ត​ដឹក​បន្លែ​មក​ពី​ក្រោយ​បុក​អូស​ម៉ូតូ​ជិត​មួយ​គីឡូ​ទើប​ឈប់​ធ្វើ​អោយ​បុរស​​ដែល​ជា​អ្នក​បើក​ម៉ូតូ​នៅ​ក្រោម​រថយន្ត​រង​​របួស​ធ្ងន់​ភ្លាម​ៗ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិច​សួគ៌ា​ដឹក​យក​ទៅ​សង្គ្រោះ​ផង​ដែរ ។

ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​កាល​វេលា​ម៉ោង​១២​និង​​២០​នាទី​ រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី១៧​ខែ​សីហា​ឆ្នាំ​២០១៧​នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧​ត្រង់​ចំណុង​មុខ​​ហាង​សួន​ ស្នេហ៍​ចំការ​ដូង​ ស្ថិត​ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌ​​ដង្កោ​ ។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុបុរស​ម្នាក់​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​សង់១២៥​​ពណ៌​ ខ្មៅ​សេរី​​ឆ្នាំ​២០១២​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BK-5442​បើក​តាម​បណ្ដោយ​ផ្លូវ​២១៧​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បោះ​ពួយ​យ៉ាង​លឿន​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​បានវ៉ា​ជែង​រថយន្ត​កូរ៉េ​ ដឹ​ក​បន្លែ​ផុត​ហើយ​តែ​ជ្រុល​ទៅ​ប៉ះ​គ្នា​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​​ដែល​​កំពុង​បើក​ឆ្លង​ផ្លូវ​ពី​កើត​ទៅ​លិច​ ម៉ាក​ឌ្រីម​សង់​សេ​១២៥​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​1I-4059​ បណ្ដាល​ដួល​ស្រប​ពេល​នោះ​រថយន្ត​កូរេ​ ដឹក​បន្លែ​​ពាក់​ស្លាក​​លេខ​កំពង់ចាម​3A-0147 មក​ដល់​បាន​បុក​កិន​អូស​ជិត​១​គីឡូ​ ភ្លាមៗ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់​បាន​ទាំង​រថយន្ត​និង​អ្នក​បើក​បរ​ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ដល់​ហើយ​យក​តៃកុង​ទៅ​សាក​សួរ​នៅ​អធិការ​ខណ្ឌ​ដង្កោ​ ​រួច​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើ​ការ​វាស​វែង​យក​រថយន្ត​និង​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយា ល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ រង​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕