អភិបាល​ខេត្ត​កំពង់ចាម បង្កើត​ភាព​សាមញ្ញ​ជា​មួយ​អ្នក​រត់​ម៉ូតូ​ឌុប

ខេត្ត​កំពង់ចាមៈ ក្រោយ​ពី​មាន​ការ​សំណូម​ព​ពី​បង​ប្អូន​អ្នក​រត់​ម៉ូតូ​ឌុប នៅ ភូមិ​ព្រែក​ដើម​ចាន់​ សង្កាត់​សំបួរ​មាស​ ក្រុង​កំពង់​ចាម​ ក្នុង​គោល​បំណង​ចង់​ជួប​ជា​មួយ ឯកឧត្តម គួច ចំរើន អភិបាល​ខេត្ត​នោះ ព្រឹក​ថ្ងៃ​ទី ១២ ខែ សីហា ឆ្នាំ២០១៧ ឯក​ឧត្តម​អភិបាល​ខេត្ត ក៏​បាន​អនុញ្ញាត ឲ្យ​បង​ប្អូន​អ្នក​រត់​ម៉ូតូ​ឌុប នៅ​ភូមិ​ព្រែក​ដើម​ចាន់​ សង្កាត់​សំបួរ​មាស ក្រុង​កំពង់​ចាម​ ប្រមាណ​៨០នាក់ មក​ពិសារ​អាហារ​ពេល​ព្រឹក​ជុំ​គ្នា ក្នុង​នៃ​សំណេះ​សំណាល បង្កើន​ភាព​ស្និទ្ធ​ស្នាល​ ការ​ស្វែង​យល់​ពី​សុខ​ទុក្ខ និង​ជីវ​ភាព ប្រចាំ​ថ្ងៃ​របស់​បង​ប្អូន​អ្នក​រត់​ម៉ូតូ​ឌុប​ផង​ដែរ ។

នេះ​ជា​គំរូ​ល្អ​មួយ​ដែល​អភិបាល​ខេត្ដ​ក្រុង​នានា​គួរ​យក​គំរូ​តាម​អភិបាល​ខេត្ត​កំពង់​ចាម ៕