ស្វែងយល់​ពី​សក្តានុពល កម្លាំង​យោធា​កម្ពុជា និង​ឡាវ

បងបងប្អូន​ប្រិយមិត្ត​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា បើ​ជម្លោះ​យោធា​កើត​ឡើង​រវាង​កម្ពុជា​និង​ឡាវ​មែន តើ​ខាង​ណា​មាន​ប្រៀប​ជាង។ យោង​តាម​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Global Fire Power 2017 បាន​បង្ហោះ​ខ្លឹមសារ​ដែល​បង្ហាញ​ពី​សក្តានុពល និង​កម្លាំង​យោធា​​នៃ​ប្រទេស​ទាំង​ពី​រ​ដូច​ខាង​ក្រោម៖​

ដើម្បី​ងាយ​យល់​សូម​ប្រិយមិត្ត​មើល​តាម​លំដាប់​លំដោយ៖​

បរិយាយ | កម្ពុជា | ឡាវ​

-ទំហំ​ផ្ទៃដី | ១៣១ ០៣៥ | ២៣៧ ៩៥៥
-ប្រជាជន | ១៥ ៩៥៧ ២២៣ | ៧ ០១៩ ០៧៣
-ចំនួនកងទ័ព | ១៩៥ ០០០ | ១៣០ ០០០
-ទ័ពសកម្ម | ១២៥ ០០០ | ៣០ ០០០
-ទ័ពបម្រុង | ៧០ ០០០ | ១០០ ០០០
-យន្ងហោះដឹកជញ្ជូន | ២១ | ១៧
-ឧទ្ធម្ភាចក្រ | ១៧ | ២២
-រថក្រោះ | ៥៥០ | ៥៥
-រថពាសដែក | ៣០០ | ១៨៥
-កាំភ្លើងផ្លោង | ៦០០ | ១៤៩
-កងនាវាជើងទឹក | ២៧ | ៣៦
-នាវាល្បាត | ២៦ | ៦១
-កញ្ចប់ថវិកាយោធា | ១៩២ ០០០ ០០០ $ | ១៨ ០០០ ០០០ $​

សូម​បញ្ជាក់​ថា ទិន្នន័យ​ខាង​លើ​នេះ​មិន​មែន​ជា​ទិន្នន័យ​ផ្លូវ​ការ​ទេ។​

សូម​រំលឹក​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ម្សិលមិញ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ប្រកាស​ឱសានវាទ ទុក​ពេល​ឲ្យ​ឡាវ​៦​ថ្ងៃ គឺ​ថ្ងៃ​ទី​១៧ ខែសីហា ឡាវ​ត្រូវ​ដក​កងទ័ព​របស់​ខ្លួន ចេញ​ពី​ទឹក​ដី​ខ្មែរ​ឲ្យ​អស់ ដែលកង​ទ័ព​នេះ​ត្រូវ​​បាន​បញ្ជូន​មក​រារាំង​កម្ពុជា​មិន​ឲ្យ​ធ្វើ​ផ្លូវ​ក្នុង​បូរណភាពទឹក​ដី​​ខ្មែរ កាល​ពី​ខែ​មេសា កន្លង​មក។ សម្ដេច​តេជោ​បាន​បញ្ជាក់​ថា កម្ពុជា​មិន​យកដី​អ្នក​ណា ១​ចំអាម​ឡើយ តែ​ក៏​មិន​ឲ្យ​អ្នក​ណា​យក​ដី​កម្ពុជា​បាន​១​ចំអាម​ដែរ។​

សូម​រំលឹក​ដែរ​ថា ស្រប​ពេល​ដែល​សម្ដេច​តេជោ​ប្រកាស​ឱសានវាទ ភាគី​ឡាវ​បាន​បញ្ជូន​កងទ័ព​បន្ថែម​ទៀត​មក​ក្នុង​ទឹក​ដី​កម្ពុជា​ត្រង់​ចំណុច​អូរ​អាឡៃ និង​អូរ​តាង៉ាវ។ ចំណែក​ភាគី​កម្ពុជា​ក៏​បាន​បញ្ជូន​កង​កម្លាំង​ព្រមដោយ​ដោយ​សព្វាវុធ​បន្ថែម​ទៅ​កាន់​ព្រំដែន​កម្ពុចា​-ឡាវ​ដែរ។ គិត​មក​ត្រឹម​ម៉ោង​១២​កណ្ដាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​សីហា​នេះ ពុំ​ទាន់​មាន​ការ​ផ្ទុះ​អាវុធ​នៅ​ឡើយ ខណៈ​កង​កម្លាំង​ទាំងសង​ខាង​កំពុង​ប្រុង​ជើង​ការណ៍។