ធ្វើ​សកម្មភាព​ញឹក​ញាប់​ធ្លាប់​បាន​សម្រេច តែ​ម្ដង​នេះ​ត្រូវ​ជាប់​ខ្នោះ

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ដើរ​លួច​គាស់​ផ្ទះ​បន្ទប់​ជួល​ជា​ញឹក​ញាប់​ត្រូវ​ម្ចាស់​ផ្ទះ​ចាប់​ក្រោយ​ពី​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​បាន​សម្រេច​ហើយ តែ​រត់​មិន​រួច​ត្រូវបាន​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​បែក​ក្បាល ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧ ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេ​ញ​ ។

ជន​សង្ស័យ​​ឈ្មោះ ឌី បឿ ភេទប្រុស អាយុ​១៨​ឆ្នាំ​មុខ​របរ​មិន​ពិត​ប្រាក​ដ ស្នាក់​នៅ ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ មាន​ស្រុក​កំណើ​តភូមិ​ត្រពាំង​ត្រ​យុឹង ឃុំ​ចំបក់ ស្រុក​បាទី ខេត្ត​តាកែវ ។

បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ធ្វើ​ការ​សាក​សួរ​នៅ​ប៉ុស្ដិ៍​នគរ​បាល​ចោម​ចៅ ដើម្បី​ធ្វើ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ចាត់​ការ​តាម​នីតិ​វិធី ៕