លោក ឃួង ស្រេង ទុក​រយៈ​ពេល​ឲ្យ កន្លែង​កុង​ស៊ី​២​សប្ដាហ៍​ទៀត​ ទាំង​១២​ខណ្ឌ​ត្រូវ​អនុវត្ដ

​ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី ដែល​ទើប​ឡើង​កាន់​តំណែង​បាន​បើក​កិច្ច​ប្រជុំ​គណៈ​បញ្ជា​ការ​ឯក​ភាព​រាជធានី​ភ្នំពេញ​កាល​ពីរ​សៀល​ថ្ងៃ​ទី​៨​សីហា​ឆ្នាំ២០១៧​បាន​ដាក់​កំណត់​រយៈ ពេល​២​សប្តាហ៍​ទៀត​និង​អនុវត្ត​ទៅ​លើ​ទី​តាំង​កុង​ស៊ី​បញ្ចាំ​ឲ្យ​បិទ​ទ្វារ ដោយ​សារ​តែ​មាន​ទី​​តាំង​បញ្ចាំ​ច្រើន​ពេក ទើប​​ក្រុម ចោរ​លួច ចោរ ប្លន់​ មិន​​ខ្លាច​​នឹង​​ធ្វើ​​សកម្ម​ភាព​ព្រោះ​​ម្ចាស់​​កុង​​ស៊ី​​បញ្ចាំ​​មិន​​បាច់​​តម្រូវ​​ឲ្យ​​មាន​ឯក​​សារ​​បញ្ជាក់​​ម្ចាស់​​ទ្រព្យ និង​​អាច​​និយាយ​បាន​​ថា កុង​​ស៊ី​បញ្ចាំ​​ខ្លះ​​រក​​ស៊ី​​ទិញ​​ផល​ពី ចោរ​កម្ម ។

លោក ឃួង ស្រេង​​បាន​​បញ្ជាក់​​ថា ​ចំពោះ​​កុង​ស៊ី​​បញ្ចាំ​​ដែល​​គ្មាន​​ច្បាប់ អាជ្ញា​ធរ​​ខណ្ឌ​​ត្រូវ​​ណែ​នាំ​​ឲ្យ​​ម្ចាស់​​ទី​​តាំង​​នោះ​​បញ្ឈប់ ឬ​​បិទ​​កុង​​ស៊ី​បញ្ចាំ​​ហើយ​​សុំ​​ច្បាប់​​ជា​​ថ្មី ។ ​ក្នុង​​ករណី​​ម្ចាស់​​ទី​តាំង​​មិន​​អនុ​វត្ត​​តាម អាជ្ញា​ធរ​​ត្រូវ​​មាន​​វិធាន​​ការ​រដ្ឋ​បាល​​បិទ​​ទី​​តាំង​​នោះ​​តែ​​ម្តង ។ យ៉ាង​ណា​មិ ញ​ប្រជា​ពលរដ្ឋ​ក៏​រង់​ចាំ​មើល​ថា លិទ្ធ​ផល​វា​ទៅ​ជា​យ៉ាង​ណា ៕